ព័ត៌មានកីឡា

Man City បរាជ័យក្រោមស្នាដៃ ក្រុមទើបប្រមូតឡើងពី Laliga របស់ប្រទេសអេស្ប៉ាញ

ក្រុមកំពូលរបស់អង់គ្លេស Manchester City បានរងនូវការបរាជ័យ ដែលមិននឹកស្មានដល់ ក្រោយពីការប្រកួតមិត្តភាពចាញ់ក្រុម ចំណូលថ្មីរបស់ក្របខ័ណ្ឌ Laliga ប្រទេសអេស្ប៉ាញ Girona ក្នុងលទ្ធផល ១-០ ។

បើទោះបីជាការប្រកួតនេះ ធ្វើឡើងក្នុងទឹកដីអេស្ប៉ាញរបស់ក្រុម Girona ពិតមែន តែមិនសមណាដែលក្រុមជើងខ្លាំងអង់គ្លេស Man City រងបរាជ័យនោះឡើយ។ ជាក់ស្តែងណាស់ ក្រុមម្ចាស់ផ្ទះ Girona ធ្វើបានយ៉ាងល្អ ដោយអាចទម្លាយសំំណាញ់ទី ដ៍រឹងមាំរបស់ក្រុម Manchester City ១គ្រាប់បានសម្រេច នៅនាទីទី១៤ ដោយកីឡាករ Cristian Portu ដោយរក្សាគ្រាប់បាល់នេះរហូតដល់ចប់ការប្រកួត និងមិនឲ្យក្រុម Man City ទាត់ចូលទីរបស់ខ្លួនវិញឡើយ។ ក្រោយចប់ការប្រកួតនេះ បង្ហាញឲ្យឃើញថា ក្រុមដែលទើបប្រមូតឡើង មកកាន់ ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ Girona មិនមែនជាក្រុមអន់ឡើយ ព្រោះថា ការឈ្នះក្រុម Manchester City ដែលជាក្រុមដ៍ខ្លាំងមួយនោះ មិនមែនជារឿងងាយឡើយ ព្រោះថា Man City នេះ បានបំបាក់ក្រុម Real Madrid កាលពីប្រកួតមិត្តភាព នៅអាមេរិក ក្នុងលទ្ធផល ៤-១ ។

ដូច្នេះហើយ Girona បានបង្ហាញនូវសមត្ថភាពយ៉ាងអស្ចារ្យ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនេះ ខណៈក្រុម Man City វិញ បាក់ធ្មង់មិនតិចទេ។

មតិយោបល់