ព័ត៌មានកីឡា

គ្រូបង្វឹក អាសុីអឺរ៉ុប៖ យើងចាប់ចំណុចខ្សោយ វិសាខា បានទើបអាចយកឈ្នះ

លោក សុក វាសនា គ្រូបង្វឹកនៃក្លិបអាសុីអុឺរ៉ុប យូណាយធីត បានលើកឡើងពីចំណុចដែលអាចយកឈ្នះក្រុមមិនស្គាល់ចាញ់ វិសាខា កាលពីថ្ងៃទី ០៧ ខែ មេសា កន្លងទៅ ក្នុងជំនួបសប្តាហ៍ទី ៤ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ ដោយលទ្ធផល ២ទល់០ លើពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកនៃក្រុមសកលវិទ្យាល័យរូបនេះ បាននិយាយក្រោយចប់ការប្រកួតថា៖ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដោយសារយើងបានរៀបចំបានល្អនៅខ្សែការពារ ហើយធ្វើការវាយបកមកវិញ ដូចដែលយើងដឹងហើយថា វិសាខា គឺជាក្រុមដែលខ្លាំង នឹងល្អមួយ ប៉ុន្ដែយើងបានតាមដាននៅវិដេអូជាច្រើនប្រកួតរបស់គាត់ យើងអាចចាប់ចំណុចខ្សោយរបស់គាត់បាន ជាពិសេសនៅតំបន់ការពាររបស់គេនៅមានចន្លោះប្រហោង និងមានបញ្ហាខ្លះ ទើបយើងពង្រឹងចំណុចការពាររបស់យើងកុំឲ្យគេទម្លុះបាន ទើបយើងទទួលបានជោគជ័យដូចនេះ។

សូមបញ្ជាក់ វិសាខា ទើបតែស្គាល់បរាជ័យជាលើកដំបូងរបស់ខ្លួន ទាំងការប្រកួតមិត្តភាពមុនបើករដូវកាល នឹងក្របខណ្ឌកំពូលកម្ពុជា ដោយ ៣ លើកមុនៗ ឈ្នះ ២ ដង នឹងស្មើ ១ ដង ៕

មតិយោបល់