ព័ត៌មានកីឡា

អង្គរថាយហ្គឺរ នាំយកខ្សែប្រយុទ្ធរបស់ ប៉ូលីស មកបង្គ្រប់ចំនួនកីឡាករបរទេស

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី Afanwi Baldwin មកពីក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ជាផ្លូវការ ដើម្បីបង្គ្រប់ចំនួនកីឡការបរទេស(៥) នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិប។

ខ្សែប្រយុទ្ធ Afanwi Baldwin កើតនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៩០ កើតនៅ BUEA ប្រទេស កាមេរ៉ូន បានបង្ហាញចំណាប់អារម្មណ៏ថា៖ ដំបូង ខ្ញុំសូមអរគុណព្រះជាម្ចាស់សម្រាប់ឱកាសនេះ ដែលឲ្យខ្ញុំបានចូលរួមជាមួយ ក្លឹបដ៏អស្ចារ្យនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយ ក្លិប អង្គរថាយហ្គឺរ នៅរដូវកាលនេះ គឺជាក្រុមដែលខ្ញុំចូលចិត្តមើល ជាពិសេសបន្ទាប់ពីការប្រកួតជាមួយ ក្លិបភ្នំពេញក្រោន កាលពីឆ្នាំមុន ខ្ញុំប្រាកដថានេះគឺជា ក្លិប ដែលខ្ញុំនឹងសប្បាយចិត្តរួមរស់នៅជាមួយ។ ខ្ញុំស្រឡាញ់បុគ្គលិក និង កីឡាករ ហើយ ខ្ញុំរីករាយដែលបានមកទីនេះ នៅរដូវកាលនេះ។ ខ្ញុំកំពុងសម្លឹងរកមើលការលេងដំបូងសម្រាប់ក្លិប ហើយខ្ញុំជឿជាក់ថានេះ នឹងក្លាយជារដូវកាលដ៏ល្អបំផុតរបស់ខ្ញុំ នៅក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក។

កីឡាករកម្ពស់ ១,៧៨ សង់ទីម៉ែត្ររូបនេះ ធ្លាប់លេងនៅក្រុម Oman Majees Fc (Oman),ភ្នំពេញក្រោន, ណាហ្គាវើល និងអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីរដូវកាល២០១៧កន្លងទៅ៕

មតិយោបល់