ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នឹងត្រូវតទល់ជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ វេលាម៉ោង ៣រសៀល នៅលើទីលាននៃកីឡដ្ឋាន Shah Alam Stadium ដែលជាជំនួបលើកទី២ ប្រចាំពូល B។
សូមរំលឹកថា ក្រុមទាំងពីរធ្លាប់ជួមគ្នា ២លើក ដែល U-22 កម្ពុជា មិនមានប្រវត្តិឈ្នះ U-22 វៀតណាម ម្ដងនោះទេ ពោលគឺ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៥ ក្រុម U-22 វៀតណាម យកឈ្នះ ៤ទល់០ U-22 កម្ពុជា ( SEA Games 1995 ថៃជាម្ចាស់ផ្ទះ ) និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ក្រុម U-22 កម្ពុជា បានចាញ់ ១ទល់៦ U-22 វៀតណាម ( SEA Games 2015 ឡាវជាម្ចាស់ផ្ទះ )។
រង់ចាំមើលថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ អាចបំបែកកំណត់ត្រាយកឈ្នះលើក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ បានដែរទេ? ខណៈដែល U-22ហ្វីលីពីន អាចបំបែកកំណត់ត្រាចាញ់កម្ពុជាបានហើយ ដោយយកឈ្នះ ២ទល់០ ក្នុងជំនួបបើកឆាក SEA Games នេះ៕




មតិយោបល់