ព័ត៌មានកីឡា

Neymar រកបាន២គ្រាប់បន្ថែមទៀតឲ្យក្រុម PSG

ខ្សែប្រយុទ្ធឆ្នើម Neymar បានរកគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតហើយឲ្យក្រុម Paris Saint Germain ក្នុងការយកឈ្នះ ៦-២ លើក្រុម Toulouse ។

នេះគឺជាការបង្ហាញខ្លួនបានយ៉ាងល្អរបស់ ខ្សែប្រយុទ្ធប្រេស៊ីល ដែលទើបផ្លាស់មកកាន់ក្រុមជើងខ្លាំងបារាំងមួយនេះ។ ជាក់ស្តែងណាស់ Neymar ស៊ុតបាន២គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់ផងដែរ ក្នុងការប្រកួតយប់មិញនេះ។ ៦គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ Neymar នៅនាទីទី ៣២ និង ៩០បូក, Rabiot នាទីទី ៣៥, Cavani នាទីទី ៧៥ និង Kurzawa នាទីទី ៨៤ ចំណែកក្រុម Toulouse រកបាន២គ្រាប់វិញនៅនាទីទី ១៨ ដោយ Gradel និងនាទីទី ៧៨ដោយ Jullien ។

ដូច្នេះហើយ ឆ្លងកាត់ការបង្ហាញខ្លួន ២ប្រកួតឲ្យក្រុម Paris Saint Gemain ខ្សែប្រយុទ្ធតម្លៃថ្លៃកប់ពពក Neymar រកបាន ៣គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមទាត់បាន ៣គ្រាប់ផងដែរ។

តោះមកទស្សនា ការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យរបស់ក្រុម Paris Saint Germain លើក្រុម Toulouse ខាងក្រោមនេះ៖

https://www.youtube.com/watch?v=KEDBN4DxKAY

មតិយោបល់