ព័ត៌មានកីឡា

ក្រុម U22 របស់ថៃបានទទួលជ័យជម្នះក្នុងលទ្ធផលលើ U22 កម្ពុជា ៣-០ (វីដេអូ)

ក្រុមដំរីវ័យក្មេងរបស់ថៃដណ្តើមបានជ័យជម្នះជាលើកទី២ ក្នុងពូល B នៃការប្រកួតបាល់ទាត់បុរសអាស៊ីឆ្នាំ ២០១៧ បន្ទាប់ពីមានជ័យជម្នះ ១-០ លើក្រុម U22 Timor Leste កាលពីថ្ងៃសុក្រ​ និង U22 កម្ពុជា ៣-០ កាលពីម្សិលមិញ។

កីឡាករ Picha Au-tra បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ដំរីវ័យក្មេងថៃ នៅនាទីទី ៣៥ មុនពេលមិត្តរួមក្រុមរបស់គេ Chaiyawat Buran និង Sok Samnang របស់កម្ពុជាត្រូវបានបណ្តេញចេញនៅនាទីចុងក្រោយនៃតង់ទី១ (កាតក្រហម)។ ថៃនៅតែគ្រប់គ្រងការប្រកួតច្រើនដដែលហើយដល់នាទីទី ៧៦ ដោយខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Nattawut Sombatyotha រកបាន២គ្រាប់បន្ថែម ដោយបាល់១១ម៉ែត្រ និងនាទី ៨៨ រកបាន១គ្រាប់ទៀត។

សូមបញ្ជាក់ថា​ U22 ថៃ និង U22 ឥណ្ឌូណេស៊ី មានពិន្ទុស្មើគ្នា ហើយគ្រាប់បាល់ចំនេញក៏ស្មើគ្នា ធ្វើឲ្យក្រុមទាំងពីត្រូវតែខំប្រឹងទៀតដើម្បីបានឡើងទៅវគ្គបន្ត៕

https://www.youtube.com/watch?v=S94pAsfMMY0

មតិយោបល់