ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្ត មិនលក់ខ្សែបម្រើ សក់សំពោង Marouane Fellaini ឡើយ នៅខែមករាខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បន្ទាប់ពីប្រកួតចាញ់ ក្រុម Manchester City ២-១ រួចមកលោក ហាក់មានបំណងចង់រក្សាទុក កីឡាករប៊ែលហ្ស៊ិក Marouane Fellaini មិនឲ្យចាកចេញពីក្លិបឡើយ។ ជាក់ស្តែងណាស់ ក្នុងខែមករាខាងមុខនេះ បានលេចធ្លាយនូវពត៌មានជាច្រើន នៃការចាកចេញ របស់កីឡាករសក់សំពោងរូបនេះ ខណៈក្រុម Fernabache និង Juventus សុទ្ធសឹងមានការចាប់អារម្មណ៍លើកីឡាកររូបនេះ។
យ៉ាងណាវិញ លោក Jose Mourinho នឹងមិនលក់កីឡាកររូបនេះឡើយ ថ្វីដ្បិតតែកុងត្រារបស់ Fellaini កាន់តែជិតផុតទៅហើយក្តី តែលោកនឹងរៀបចំឲ្យបានឆាប់បំផុត ក្នុងកុងត្រាថ្មី ជាមួយ Fellaini ។ ម្យ៉ាងវិញទៀតនោះ Fellaini ក៍មិនចង់ចាកចេញពី Old Trafford ដែរ ស្របពេលដែល Man Utd មិនចង់បាត់បង់ទៀតនោះ ទំនងជានៅខែមករាខាងមុខនេះ ក្រុមបីសាចក្រហម មិនលក់ កីឡាករប៊ែលហ្ស៊ិករូបនេះឡើយ។ ក៍ប៉ុន្តែ សម្រាប់ Fellaini វិញ មួយរយៈកន្លងមកនេះ ហក់ដូចជាត្រូវរ៉ូវ ជាមួយក្រុម Fernabache ខ្លាំងណាស់ ដែលភាគរយនៃការផ្លាស់ទៅកាន់តួគី នៅមានកម្រិតខ្ពស់នៅឡើយផងដែរ។
ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United ពិតជាមានចេទនា ចង់រក្សាទុក ខ្សែបម្រើ Marouane Fellaini បន្តនៅ Old Trafford ឬយល់ព្រមឲ្យកីឡាកររូបនេះ ចាកចេញ នៅខែមករាខាងមុខនេះ។
មតិយោបល់