ក្រុមបីសាចក្រហម Manchester United ពិតជាបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានបន្តយកឈ្នះក្រុម Leicester City ២-០ ក្នុងការប្រកួតសប្តាហ៍ទី៣ យប់មិញនេះ។
ជាការពិតណាស់ ក្រុមបីសាចក្រហម បានយកឈ្នះលើក្រុម Leicester ក្នុងលទ្ធផល ២-០ ក្នុងទឹកដីខ្លួនឯង។ ក្នុងនោះដែរ ក្រុម Man Utd បានបង្ហាញឲ្យឃើញនូវភាពរឹងមាំ ក្នុងតំបន់ការពារ ដែល៣ប្រកួតកន្លងមក មិនទាន់របូតគ្រាប់បាល់ ១គ្រាប់នៅឡើយទេ។ ថ្វីបើ ខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku បានបរាជ័យក្នុងការទាត់បាល់ ១១ម៉ែត្រនៅនាទីទី៥៣ ក៍ដោយ ក៍ក្រុមជើងខ្លាំង Man Utd បានស្តារឡើងវិញ នូវការរកគ្រាប់បាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Marco Rashford នៅនាទីទី៧០ ដែលជាគ្រាប់បាល់ដំបូងរបស់កីឡាកររូបនេះ ក្នុងរដូវកាលថ្មីនេះ និងការរកគ្រាប់បាល់ទី២ ដោយកីឡាករសក់សំពោង Fellaini នៅនាទីទី ៨២។ សរុបមកវិញ មកទល់ពេលនេះ ក្នុងការប្រកួត ក្របខ័ណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី៣ មិនទាន់មានក្រុមណាដែលអាចស៊ុតចូលទីក្រុម Man Utd បានឡើយ។
ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United គឺជាក្រុមតែមួយគត់ ដែលមិនទាន់របូតគ្រាប់បាល់ ខណៈក្រុមពោរពេញដោយមហិច្ចតាមួយនេះ នឹងបន្តធ្វើបានល្អ នៅសប្តាហ៍បន្តបន្ទាប់ទៀត។
មតិយោបល់