ព័ត៌មានកីឡា

Messi រកបាន២គ្រាប់ដំបូងឲ្យក្រុម Barcelona ក្នុងរដូវកាលថ្មីនេះ

ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi អាចរកគ្រាប់បាល់ដំបូងបានវិញហើយ ឲ្យក្រុម អ្នកមានបុណ្យ Barcelona ក្នុងសប្តាហ៍ទី២នេះ។

ជាកស្តែងណាស់ តារាស៊ុតដ៍ឆ្នើម Lionel Messi ស៊ុតបាន២គ្រាប់ ក្នុងការជួយក្រុមយកឈ្នះលើក្រុមម្ចាស់ផ្ទះ Alaves ក្នុងលទ្ធផល ២-០ ។ ក្នុងការប្រកួតនេះ Messi បានធ្វើឲ្យខកខានគ្រាប់បាល់ Hat Trick ដោយសារការបរាជ័យទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី ៣៩។ យ៉ាងណាវិញ ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីច្រើនជាងគេកាលពីរដូវកាលមុនរូបនេះ មិនធ្វើឲ្យក្រុម Barcelona ខកចិត្តឡើយ ដោយនៅនាទីទី ៥៥ Messi រកបាន១គ្រាប់ និងនៅនាទីទី ៦៦ រកបាន១គ្រាប់ទៀត ដែលធ្វើឲ្យក្រុម Barcelona រក្សាគ្រាប់បាល់ ២-០ នេះរហូតដល់ចប់ការប្រកួត។ នេះគឺជាជ័យជម្នះ ២ប្រកួតជាប់ៗគ្នាហើយ របស់ក្រុម Barcelona ដោយការប្រកួត២ប្រកួតកន្លងមកនេះ ក្រុមជើងខ្លាំងមួយនេះ បានយកឈ្នះលើគូប្រកួត ២-០ ទាំង២ប្រកួត។

ដូច្នេះហើយ ក្រុម Barcelona នៅតែខ្លាំងដដែល បើទោះបីមិនមានវត្តមានរបស់ Neymar ជាក់ស្តែងណាស់ គឺមិនទាន់របូតគ្រាប់បាល់ ១គ្រាប់នៅឡើយទេ ក្នុងក្របខ័ណ្ឌ Laliga រដូវកាលថ្មីនេះ។

មតិយោបល់