ព័ត៌មានកីឡា

Borussia Dortmund ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្លិបចិន

យោងតាមរបាយការណ៍បានឱ្យដឹងថាក្លិបនៅលីគ Bundesliga របស់អាល្លឺម៉ង់ Borussia Dortmund បានចុះហត្ថលេខាលើ “ភាពជាដៃគូផ្តាច់មុខ” ជាមួយនឹងក្រុម Shandong Luneng នៅក្របខ័ណ្ឌ Chinese Super League។

ក្លិប Dortmund កំពុងតែព្យាយាមទាក់ទាញអ្នកគាំទ្រថ្មីមកពីជុំវិញពិភពលោក ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Shandong Luneng ត្រូវបានគេរំពឹងថានឹងបង្កើនមូលដ្ឋានអ្នកគាំទ្ររបស់ពួកគេនៅក្នុងប្រទេសចិន ហើយបានប្រកួតមិត្តភាពជាច្រើននៅរដូវក្តៅចុងក្រោយ។ លោក Carsten Cramer ប្រធានផ្នែកលក់និងទីផ្សាររបស់ក្លិប Borussia Dortmund បាននិយាយថា៖ «យើងមិនត្រឹមតែប្រកួតជាមួយក្លិបនៅក្រៅប្រទេស ដើម្បីបានប្រាក់ទេ តែបើគ្មានភាពជាដៃគូជាមួយក្លិបផ្សេង ខ្ញុំប្រាកដណាស់ថាយើងមិនអាចឈានដល់ភាពជឿជាក់ជាមួយប្រជាជនចិនបានទេ»។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះគឺសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ នេះបើតាមការចុះផ្សាយរបស់ Sport Asia៕

អ្នកគាំទ្រនៅប្រទេសចិន

មតិយោបល់