ស្ទឹងត្រែងៈ នៅវេលាម៉ោង៣ និង៥០នាទី មានករណីជនជាតិឡាវ ស្លាប់ ឈ្មោះ ផែង ផាន់ណាល ង៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិណាចាន ស្រុកកុសុម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវដែលជាពិរុទ្ធជន ជាប់ចោទពីបទជួញដូរគ្រឿងញៀន កំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង លុះមកដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ទៀបភ្លឺ ក៏មានជំងឺបញ្ជូនមកកាន់មន្ទីរមកដល់មន្ទីរខេត្តទើបស្លាប់ ករណីខាងការិយាល័យជំនាញ ដឹកនាំដោយលោកព្រះរាជអាជ្ញា គឹម ហុងសាន សហការជាមួយគ្រូពេទ្យនឹងតំណាងកុងស៊ុលបានចុះពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច័យមិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីផ្សេងឡើយ តាមការសន្និដ្ឋានរបស់គ្រូពេទ្យសាកសពពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។
ក្រោយពីពិនិត្យសាកសពរួចបានប្រគល់សាកសពជូនកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់