ព័ត៌មានជាតិ

ដំណឹងល្អ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងទូទាត់សងជាសាច់ប្រាក់លម្អៀងលើស ជូនអថិជនវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងឧស្សាកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការទូទាត់សងជាសាច់ប្រាក់លម្អៀងលើស ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបញ្ជរបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨ ព្រឹក ដល់ម៉ោង៤ល្ងាច (ដោយមិនមានការសម្រាកពេលថ្ងៃត្រង់ឡើយ) ដោយគ្រាន់តែយកមកជាមួយនូវ ៖ វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួលតាមការគណនាចាស់) និង សក្ខីបត្រដែលចែកជូនដោយភ្នាក់ងាររបស់ រ.ទ.ស.ភ ក្នុងពេលឆាប់ៗនេះ៕

មតិយោបល់