ព័ត៌មានកីឡា

Juventus ខ្ចីជើងខ្សែការពារ Benedikt Howedes ពីក្រុម Schalke 04

ក្រុមជើងឯកអ៊ីតាលី Juventus ទទួលបានជោគជ័យ ក្នុងការនាំយកខ្សែការពារ វ័យ២៩ឆ្នាំ ពីក្រុម Schalke 04 ដែលប្រកបអាជីព នៅលីគកំពូលរបស់ ប្រទេសអាឡឺម៉ង់។

បន្ទាប់ពីវិបត្តិខ្សែការពារ អូសបន្លាយឲ្យក្រុម Juventus របូតគ្រាប់បាល់ជាហូរហែរ នៅបើករដូវកាលកន្លងមកនេះ ក្រោយពី Dani Alves ផ្ទេរទៅកាន់ Paris Saint Gemain និង Leonardo Bonucci ផ្លាស់ទៅ AC Milan បានធ្វើឲ្យក្រុម Juventus ត្រូវតែស្វែងរកកម្លាំងការពារថ្មីបន្ថែមទៀត។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមជើងឯកអ៊ីតាលី Juventus បានជោគជ័យ ក្នុងការនាំយកខ្សែការពារ Benedikt Howedes ពីក្រុម Schalke ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ ក្នុងនោះដែរ Juventus ត្រូវចំណាយទឹកប្រាក់ប្រមាណជា ៣,៥លានអឺរ៉ូ ក្នុងការខ្ចីជើងនេះ។ បន្ថែមលើនេះ ប្រសិនបើ Howedes អាចលេងឲ្យក្រុម Juventus បាន ២៥ប្រកួតក្នុងរដូវកាលនេះ តម្លៃខ្លួនរបស់គេនឹងកើនឡើងដល់ទៅ ១៣,៥លានអឺរ៉ូ ។

គួរបញ្ជាក់ផហ់ងដែរថា ខ្សែការពារអាឡឺម៉ង់រូបនេះ បានប្រកបអាជីពឲ្យ ក្រុម Schalke រយៈពេល៦ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១១កន្លងមក ខណៈកីឡាកររូបនេះ ក៍ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ បាន ៤៤ប្រកួតផងដែរ ជាពិសេស កាលពីឆ្នាំ ២០១៤ អាឡឺម៉ង់ ប្រកួតផ្តាច់ព្រ័ត្រឈ្នះអាហ្សង់ទីន ១-០ ក្នុងព្រឹត្តិការណ៍ World Cup ក៍មានវត្តមានខ្សែការពាររូបនេះដែរ។ ដូច្នេះហើយ វត្តមានរបស់ ខ្សែការពារ Benedikt Howedes នឹងក្លាយជាកម្លាំងចលករថ្មី មកពង្រឹងតំបន់ការពារ របស់ក្រុមការពារតំណែងជើងឯក​ Juventus នៅរដូវកាលនេះ។

មតិយោបល់