អតីតខ្សែបម្រើដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងក្រុមសេះបង្កង់ Juventus កីឡាក Andrea Pirlo អាចនឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ក្នុងពេលដ៍ខ្លីខាងមុខនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Gazzetta Dello Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុមជម្រើសជាតិអ៊ីតាលី បានសម្លឹងឃើញ អតីតខ្សែបម្រើដ៍ឆ្នើម Andrea Pirlo មកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។ ប្រភពខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Pirlo កំពុងស្ថិតក្នុងបេក្ខភាព ដ៍សំខាន់មួយដែលជម្រើសជាតិត្រូវការគាត់ មកជួយក្នុងស្ថានភាពកំពយងអាប់អួរបែបនេះ។ ម្យ៉ាងវិញទៀតនោះ ប្រសិនបើលោក Carlo Ancelotti និងលោក Antonio Conte មិនយល់ព្រមមកកាន់ជម្រើសជាតិអ៊ីតាលីទេនោះ ច្បាស់ណាស់ Pirlo នឹងក្លាយជាគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី ជាក់ជាមិនខានឡើយ។
ដូច្នេះហើយ Andrea Pirlo អាចនឹងទទួលបានអាជីពថ្មីមួយទៀត ប្រសិនបើ ក្រុមជម្រើសជាតិអ៊ីតាលី ពិតជាសម្រេចចិត្តជ្រើសយកអតីតខ្សែបម្រើដ៍ឆ្នើមរូបនេះមែននោះ។


មតិយោបល់