ព័ត៌មានកីឡា

West Brom ទិញបាន Gibbs និង Krychowiak មុនបញ្ចប់ទីផ្សារដោះដូរកីឡាករ

ក្រុម West Brom បានបន្ថែមសមាជិកថ្មី២រូបបន្ថែមទៀត នៅមុនការបិទបញ្ចប់ទីផ្សារដោះដូរកីឡាករ របស់ទ្វីបអឺរ៉ុប នាពេលថ្មីៗនេះ។

បើតាមការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា សមសជិកថ្មី ២រូបដែលក្រុម West Brom នាំយកមកនោះ រួមមានដូចជាខ្សែបម្រើ Kieran Gibbs ពីក្រុមកាំភ្លើងធំ Arsenal ទិញក្នុងតម្លៃ ៧លានផោន និងខ្សែបម្រើ Grzegorz Krychowiak ពីក្រុម Paris Saint Germain ក្នុងកក្ខខ័ណ្ឌឋ្ចីជើង។ ក្នុងនោះដែរ Kieran Gibbs បានយល់ព្រមចុះកុងត្រា ៤ឆ្នាំជាមួយក្រុម West Brom ដែលកីឡាកររូបនេះ គឺជាកីឡាករសំខាន់មួយរូបកាលនៅ Arsenal ។ ចំណែកកីឡាករ Krychowiak វិញ ចំពោះការផ្ទេរក្នុងលក្ខខ័ណ្ឌខ្ចីជើងមកកាន់ក្រុម West Brom នេះ ពិតជាមានការសប្បាយចិត្តខ្លាំងណាស់ ចំពោះកីឡាកររូបនេះ ព្រោះថា អតីតកីឡាករដែលជួយឲ្យក្រុម Sevilla ឈ្ះពាន Europa League ២សម័យកាល និងឈ្នះពានជាច្រើន ជាមួយ Paris Saint Germain រូបនេះ នឹងទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមទៀត ជាមួយក្រុម West Brom ។

ដូច្នេះហើយ ក្រុម West Brom បានបន្ថែមសមាជិកថ្មី២រូបបន្ថែមទៀត នៅមុនបញ្ចប់ នៃការបិទទីផ្សារដោះដូរកីឡាករ នារដូវក្តៅនេះគឺ កីឡាករ Kieran Gibbs និង Grzegorz Krychowiak ។

មតិយោបល់