ព័ត៌មានកីឡា

អ៊ីរ៉ង់ ឡើងស្វ័យប្រវត្តិ ខណៈកូរ៉េខាងត្បូង កំពុងតានតឹង

ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានឡើងទៅកាន់វគ្គចែកពូល World Cup ២០១៨ហើយ ក្រោយពីរក្សាគម្លាតពិន្ទុនាំមុខដាច់លើក្រុមផ្សេងៗ ក្នុងពូលA បន្ទាប់ពីប្រកួតស្មើក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ០-០។

យ៉ាងណាវិញ អ្វីដែលជាក្តីបារម្ភនោះគឺ សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ដែលកំពុងតែស្រេកឃ្លានជ័យជម្នះ ចុងក្រោយយ៉ាងខ្លាំង។ មកទល់ពេលនេះកូរ៉េខាងត្បូង ឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលA ដោយមានត្រឹម ១៤ពិន្ទុប៉ុណ្ណោះ ខណៈក្រុម ស៊ីរ៉ី និង អូបេគីស្ថាន មាន ១២ពិន្ទុដូចគ្នាឈរចំណាត់ថ្នាក់លេខ៣ និងលេខ៤។ យ៉ាងណាវិញ ការប្រកួតចុងក្រោយនេះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវធ្វើដំណើរទៅកាន់ទឹកដីអូបេគីស្ថាន ដែលកំពុងត្រូវការពិន្ទុដូចគ្នា ដើម្បីឡើងទៅវគ្គបន្ត។ ចំណែក ស៊ីរ៉ីវិញ ក៍មិនស្រួលប៉ុន្មានឡើយ ដោយត្រូវធ្វើដំណើរទៅជួបក្រុមកំពូលតារាង អីរ៉ង់។

កូរ៉េខាងត្បូង សូមត្រឹមស្មើប៉ុណ្ណោះគឺពួកគេនឹងមានឱកាសខ្ពស់ ក្នុងការឡើងទៅកាន់វគ្គចែកពូលបន្ត ក៍ប៉ុន្តែ ប្រសិនបើ កូរ៉េចាញ់ អូបេគីស្ថាន ហើយ ស៊ីរ៉ី ឈ្នះ អ៊ីរ៉ង់ នោះ កូរ៉េខាងត្បូង នឹងជ្រុះចេញពីព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។ ដូច្នេះហើយ ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង នឹងធ្វើយ៉ាងណាគ្រប់គ្រងការប្រកួតចុងក្រោយនេះឲ្យបានល្អ យ៉ាងហោចណាស់ ត្រឹមស្មើដែរ ទើបអាចបន្តទៅកាន់វគ្គក្រោយទៀត។

មតិយោបល់