ក្រុមបីសាចក្រហម Manchester United បានជ្រុះចេញពីព្រឹត្តិការណ៍ EFL Cup ឬ Carabao Cup ហើយ បន្ទាប់ពីត្រូវបានក្រុម Bristol City យកឈ្នះក្នុងលទ្ធផល ២-១ នោះ។
នេះគឺជារឿងអាម៉ាស់ថ្មីមួយទៀត របស់ក្រុមបីសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលបានធ្លាក់ចេញ ពីការប្រកួត EFL Cup ក្រោមស្នាដៃ ក្រុមនៅលីគលំដាប់ទាប Bristol City ។ យ៉ាងណាវិញ ថ្វីបើ Man Utd បានជ្រុះចេញ ពីព្រឹត្តិការណ៍ EFL Cup ក៍ដោយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខ្សែប្រយុទ្ធស៊ុយអ៊ែត Zlatan Ibrahimovic អាចរកគ្រាប់បាល់ដំបូងរបស់គេបានវិញហើយ ក្រោយពីការវិលមកកាន់ទីលានវិញ ១ខែកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ ក្រុម Bristol City ធ្វើការនាំមុខ១គ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Joe Bryan នៅនាទីទី៥១ ខណៈ Zlatan Ibrahimovic បានរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី៥៨។ ក៍ប៉ុន្តែ រឿងដ៍ឈឺចិត្តបំផុតសម្រាប់ Man Utd នោះ គឺនៅចុងម៉ោងនាទីទី៩០ទៅហើយនោះ កីឡាករ Korey Smith បានស៊ុតបញ្ចូលទី បានសម្រេច ទម្លាក់ក្រុមបីសាចក្រហម Manchester United ចេញពីការប្រកួត EFL Cup ត្រឹមវគ្គនេះ។
យ៉ាងណាវិញ Zlatan Ibrahimovic ចាប់ផ្តើមរកគ្រាប់បាល់បានវិញហើយ ដែលក្តីរំពឹង គឺកីឡាករវ័យចំណាស់រូបនេះ អាចបន្តការស៊ុតយ៉ាងល្អបែបនេះទៀត នៅការប្រកួតក្រោយៗ។
https://www.youtube.com/watch?v=ToPwL9aY6Hc
មតិយោបល់