ព័ត៌មានកីឡា

Tottenham ទិញបាន Serge Aurier ពីក្រុម Paris Saint Germain

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានជោគជ័យ ក្នុងការនាំយកកីឡាករ Serge Aurier ពីក្រុម Paris Saint Germain ក្នុងតម្លៃ ២៣លានផោន។

បន្ទាប់ពីតាមប្រមាញ់ កីឡាករ កូឌីវ័រ វ័យ ២៤ឆ្នាំ Serge Aurier អស់រយ:ពេលយ៉ាងយូរកន្លងមក នៅពេលនេះក្រុម Spurs បានជោគជ័យ ក្នុងនាំយកកីឡាកររូបនេះហើយ។ នេះគឺជាភាពតានតឹងមួយ សម្រាប់ Spurs ទម្រាំអាចនាំយក Serge Aurier បានព្រោះថា ត្រូវប្រជែងជាមួយក្រុម Man Utd, Chelsea និង Arsenal ដែលសុទ្ធសឹងចង់បាន កីឡាករស្បែកខ្មៅរូបនេះ។ យ៉ាងណាក៍ដោយ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Spurs ចំណាយទឹកប្រាក់ត្រឹម ២៣លានផោនប៉ុណ្ណោះ អាចនាំយក Serge Aurier បានពីក្រុមជើងខ្លាំងបារាំង Paris Saint Germain ។ Serge Aurier បសនចុះកុងត្រាជាមួយក្រុម Tottenham រហូតដល់ឆ្នាំ ២០២២ ពោលគឺរយ:ពេល ៥ឆ្នាំជាមួយក្រុមរងជើងឯក Premier League មួយនេះ។

ដូច្នេះហើយ ក្រុម Tottenham Hotspur បានបន្ថែមសមាជិកថ្មីមួយរូបទៀត គឺកីឡាករ Serge Aurier ដែលត្រូវបានគេជឿជាក់ថា នឹងមកជំនួសតំណែងរបស់កីឡាករ Walker ដែលបានផ្លាស់ទៅកាន់ក្រុម Manchester City នាពេលកន្លងមកនេះ។

មតិយោបល់