អគារ KT Pacific CEO ជាអគារលំនៅដ្ឋានបែបពាណិជ្ជកម្ម ដែលមានកម្ពស់ ៣៣ជាន់ គ្រោងនឹងចំណាយដើមទុនប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍នៅចំចំណុចកណ្តាលនៃ តំបន់ខណ្ឌ ៧មករាតែម្តង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន KT Pacific Group។
ក្រោមការវិនិយោគរបស់ក្រុមហ៊ុន KT Pacific Group និងក្រុមហ៊ុនតៃវ៉ាន់ Li Xin Group អគារនេះ គ្រោងនឹងបុកគ្រឹះសាងសង់នៅខែកញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ នឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២០។
នៅក្នុងអគារ ៣៣ជាន់នេះ រួមមានការិយាល័យ សាលប្រជុំលំដាប់អន្តរជាតិ មហោស្រព បន្ទប់ប្រជុំ ភោជនីយដ្ឋាន អាងហែលទឹក សាលពិធីជប់លៀង បន្ទប់ហាត់ប្រាណ និងសណ្ឋាគារលំដាប់ផ្កាយ ៥។
KT Pacific CEO ស្ថិតនៅចំតំបន់មានសក្តានុពល ព័ទ្ធជុំវិញដោយ គម្រោងអភិវឌ្ឍន៍ធំៗ ដូចជា ទីក្រុងអូឡាំពិច ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ា និងផ្សារទំនើបផាកហ្សិន នាពេលខាងមុខ។
គួរជម្រាបដែរថា អគារ KT Pacific CEO មានផ្ទៃក្រឡាប្រមាណ ៩ម៉ឺនម៉ែត្រការ៉េ គឺប្រមាណ ៩៧២យូនីត ក្នុងនោះ ១០៦យូនីត ជាការិយាល័យ៕
មតិយោបល់