កូនស្រីស្តាច់ប្រដាល់គុណខ្មែរ អេ ភូថង កីឡាការនី អេ យ៉ានុត ថានឹងខំប្រឹងប្រកួតយកជ័យជម្នះជូនកម្ពុជាឲ្យបានទៅលើ កីឡាការនីម្ចាស់ផ្ទះចិន ក្នុងព្រឹត្តិការណ៍ ONE CHAMPIONSHIP SHANGHAI នាល្ងាចនេះ ទោះជាដៃគូគេខ្លាំងប៉ុណ្ណាក៏ដោយ។
កីឡាករនីរបស់កម្ពុជាតែម្នាក់គត់ដែលទៅចូលរួមប្រកួត បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្តួល កីឡាការនីចិន ដែលជាជើងខ្លាំងខាងផ្នែកប្រដាល់សកល បើទោះជាដៃគូល្អដៃក៏ដោយ តែកីឡាការិនីរបស់កម្ពុជាមិនមានការខ្លាចញញើតអ្វីនោះទេ ហើយសន្យាថានឹងខំប្រឹងឲ្យខ្លាំងដើម្បីដណ្ដើមជ័យជម្នះជូបកម្ពុជាឲ្យបាន។ សូមបន្ថែមថា យ៉ានុត និងផ្ដោតលើប្រដាល់គុនខ្មែរខ្លាំងជាងគេ និងតិចនិកវ៉ៃក្នុងទ្រុង។ លោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹករបស់យ៉ានុត ក៏បានប្រាប់ទៅកូនសិស្សដែរថា យ៉ានុត ប្រើក្បាច់គុនខ្មែរឲ្យច្រើន និងទាត់ជើងក្រោម ហើយកុំព្យាយាមដូរដៃជាមួយគេ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកម្មវិធីប្រដាល់ក្នុងទ្រុងដ៏ល្បី One Championship ជាមួយម្ចាស់ផ្ទះចិន កីឡាការនី Xu Chun Yan នាថ្ងៃទី២ ខែកញ្ញា ២០១៧នេះ និងចាប់ផ្ដើមឡើងពីម៉ាង ៥:៣០នាទីល្ងាចនេះ តទៅ លើសង្វៀន Shanghai Oriental Sports Center ក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន៕
មតិយោបល់