ព័ត៌មានកីឡា

Mourinho ត្រៀមនាំយក Griezmann ក្នុងតម្លៃ ៨៨លានផោន នៅរដូវក្តៅក្រោយនេះ

លោក Jose Mourinho អ្នកចាត់ការក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ខ្ទង់ ៨៨លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Antonie Griezmann ពីក្រុម Atletico Madrid នៅរដូវក្តៅក្រោយ។

បើទោះបីជាពត៌មាន ថ្មីៗនេះ បានឲ្យដឹងថា Griezmann មិនចាកចេញពី Laliga ហើយបដិសេធមិនមក Premier League ក៍ដោយ តែក្រុមបីសាចក្រហម Manchester United នៅតែមានបំណងចង់បានកីឡាករបារាំងរូបនេះដដែល។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Mourinho មិនទាន់ បោះបង់មហិច្ចតាក្នុងការតាមប្រមាញ់ Antonie Griezmann ឡើយ។

ក្នុងនោះដែរ អ្នកចាត់ការជាតិព័រទុយហ្គាល់រូបនេះ បានត្រៀមទឹកប្រាក់ប្រមាណជា ៨៨លានផោន ដើម្បីនាំយក ខ្សែប្រយុទ្ធដ៍ឆ្នើមបារាំងរូបនេះ នៅរដូវក្តៅក្រោយ។ Man Utd រដូវកាលនេះ បានត្រៀមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីត្រៀមទិញកីឡាករ ក្នុងនោះរួមមាន Paulo Dybala ខ្ទង់ ១៥៥លានផោន, Antonie Griezmann ប្រមាណជា ៨៨លានផោន និង Ivan Perisic ក្នុងតម្លៃជាង ៦០លានផោន។

ដូច្នេះហើយ សម្រាប់ Antonie Griezmann ទំនងជាអាចក្លាយជាកីឡាករមួយរូបនៅរដូវកាលក្រោយ ដែល Man Utd ទិញបានប្រសិនបើកីឡាកររូបនេះ ទន់ចិត្តយល់ព្រមមកកាន់ បីសាចក្រហម។

មតិយោបល់