ព័ត៌មានកីឡា

ចឹងតើនៅស្រុកគេ! ល្បី មិនល្បី មិនសំខាន់ សំខាន់គឺច្បាប់

ខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលកំពុងប្រកបអាជីព នៅក្រុម Everton ត្រូវបានប៉ូលីស នៅអង់គ្លេស ធ្វើការឃាត់ខ្លួន បន្ទាប់ពីកីឡាកររូបនេះ បើកបរក្នុងអាការៈស្រវឹង។

បើតាម Sky Sports បានឲ្យដឹងថា Wayne Rooney ត្រូវបានប៉ូលីសឃាត់ខ្លួន នៅក្នុងតំបន់ Chesheir ភាគឦសាន នៃប្រទេសអង់គ្លេស វេលាម៉ោង ២ទាបភ្លឺថ្ងៃព្រហស្បត្ត៍ ត្រូវនឹងម៉ោង ១០យប់នៅប្រទេសអង់គ្លេស ពីបទបើកបរ ដោយស្រវឹងជោគជាំ។ ជាក់ស្តែងណាស់ នៅមុនការឃាត់ខ្លួន នេះដែរ តារាបាល់ទាត់ ដែលរកគ្រាប់បាល់ ច្រើនជាងគេឲ្យក្រុម ជម្រើសជាតិ អង់គ្លេស រូបនេះ បានបង្ហោះរូបថត Selfie ជាមួយកីឡាករវាយកូនបាល់ Cricket លោក Jack McIver ក្នុង​បារ​មួយ​កន្លែង​ក្នុង​តំបន់​ Alderlay ផង​ដែរ។

តាមរយៈការឃាត់ខ្លួននេះដែរ អតីខ្សែប្រយុទ្ធរបស់ក្រុម បីសាចក្រហម Manchester United និងជាខ្សែប្រយុទ្ធរបស់ក្រុម Everton នាពេលបច្ចុប្បន្ននេះ Wayne Rooney នឹងត្រូវចូលខ្លួនទៅបំភ្លឺក្នុងតុលាការ នៅថ្ងៃទី ១៨ កញ្ញាខាងមុខនេះ។ ដូច្នេះហើយ រង់ចាំមើលថា តើ Rooney ត្រូវទទួលពិន័យកម្រិតណា ពីតុលាការរបស់អង់គ្លេស។

មតិយោបល់