វៀតណាមទំនងជានឹងតែងតាំងជនបរទេសជំនួសលោក Nguyen Huu Thang ដែលបានលាឈប់ កាលពីខែមិថុនាក្នុងនាមជាគ្រូបង្វឹកក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 បន្ទាប់ពីបរាជ័យក្រោមថ្វីជើងជម្រើសជាតិថៃ។
យោងតាមអនុប្រធាននៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Doan Nguyen Duc ដែលបានដាក់លិខិតលាលែងនោះ មិនទាន់ផុតទេ លុះរហូតដល់ខែមីនាឆ្នាំក្រោយឯនោះ។ ក្រុមផ្កាយមាសត្រូវការអ្នកដឹកនាំបរទេសដើម្បីស្វែងរកគោលដៅសំខាន់ៗនាពេលអនាគត។
លោក Thang បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹង VFF ដែលមានន័យថាលោកនឹងដឹកនាំក្រុមជម្រើសជាតិឈុតធំ និង U-22 រហូតដល់ខែមីនាឆ្នាំ ២០១៨ ។ ទោះជាយ៉ាងណាការចាកចេញរបស់លោកតម្រូវឱ្យស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់វៀតណាមប្រញាប់ប្រញាលឱ្យរកបេក្ខជនអង្គុយកៅអីក្តៅនេះ។
គ្រូបង្វឹករបស់ក្រុមស្ត្រីគឺ Mai Duc Chung ត្រូវបានតែងតាំងជាបណ្ដោះអាសន្នប៉ុណ្ណោះ ដើម្បីដឹកនាំក្រុមបុរសសម្រាប់វគ្គជម្រុះ AFC Asian Cup ឆ្នាំ 2019 ជាមួយនឹងកម្ពុជា កាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងទៅ៕
មតិយោបល់