ក្លិបបាល់ទាត់របស់ចិន Shanghai Shenhua បានកំណត់គោលដៅអតីតគ្រូបង្វឹកក្លិប Barcelona លោក Luis Enrique ដើម្បីជំនួសលោក Gustavo Poyet នៅក្នុងតួនាទីគ្រូបង្វឹក។
យោងតាមរបាយការណ៍ពី TMW បានឱ្យដឹងថា Shanghai Shenhua មានគំរោងនាំយកអតីតអ្នកដឹកនាំក្លិប Barcelona ក្រោយពីមិនសប្បាយចិត្តនារដូវកាលនេះ ខណៈដែលក្លិបបានចំណាយធំយ៉ាងច្រើន តែធ្លាក់ទៅលេខ ១១ នៅក្នុងពានរង្វាន់ China Super League ។ លោក Enrique ដែលកុងត្រារបស់គាត់បានផុតកំណត់កាលពីខែមិថុនា បានជ្រើសរើសយកការសម្រាករយៈពេល ១២ ខែបន្ទាប់ពីការចាកចេញរបស់គាត់ពីទីលាន Camp Nou នៅចុងបញ្ចប់នៃយុទ្ធនាការ ២០១៦-២០១៧ ។
បើទោះបីជាបានចំណាយប្រាក់យ៉ាងច្រើនដើម្បីពង្រឹងក្រុមរបស់ពួកគេក៏ដោយក៏ក្រុមដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានចាញ់ក្នុងជុំដំបូងនៃក្របខ័ណ្ឌ AFC Champions League ជាមួយនឹងក្រុម Brisbane Roar មកពីលីគប្រទេសអូស្រ្តាលី នៅឆ្នាំនេះ៕
មតិយោបល់