ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U15 Girls Championship 2017 ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិនារីថៃអាយុក្រោម ១៥ឆ្នាំ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល នៅកីឡដ្ឋាន KM16 ខាងមុខនេះ។
យោងតាមលក្ខខណ្ឌប្រកួត តំរូវឲ្យក្រុមដែលឈរនៅលេខ១ ពូល A ត្រូវប្រកួតជាមួយក្រុមលេខ២ ពូល B ដូច្នេះក្រុមនារីកម្ពុជា ត្រូវប៉ះនិង ក្រុមនារីថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។
សូមរំលឹកថា ក្រុមជម្រើសជាតិនារីថៃអាយុក្រោម ១៥ឆ្នាំ ជាក្រុមខ្លាំង ព្រោះមិនធ្លាប់ចាញ់ទេក្នុងការប្រកួតកន្លងមក ហើយមិនទាន់របូតគ្រាប់បាល់ថែមទៀតផង៕
មតិយោបល់