ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់បឹងកេតអេហ្វសុី នាវេលាម៉ោង ៦ ល្ងាច នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានស្ដាតចាស់។
គិតត្រឹមសប្តាហ៍ទី ១៦ ក្រុមម្ចាស់ផ្ទះ បង្ហាញខ្លួនបានចំនួន ១៥ ប្រកួតដោយក្នុងនោះឈ្នះ ៨ ដង ស្មើ ៣ ដង និងចាញ់ ៤ដងដោយមាន ២៧ ពិន្ទុក្នុងដៃ កំពុងឈរចំណាត់ថ្នាក់លេខ៤ ។ ខណ:ដែលក្រុមភ្ញៀវ ក្នុងចំនោម ១៥ប្រកួតឈ្នះ ៨ដង ស្មើ ៣ដង និងចាញ់ ៤ដង ដោយកំពុងមាន ២៧ ពិន្ទុនៅក្នុងដៃ ស្មើពិន្ទុគ្នាជាមួយក្រុមក្រសួងការពារជាតិ តែស្ថិតនៅចំណាត់ថ្នាក់លេខ៥ ។
គួរំលឹកផងដែរថា កាលពីជើងទី១ ក្រសួងការពារជាតិ បានយកឈ្នះ ងកេតអេហ្វសុី ៣-០ នាថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧ កន្លងទៅ៕
មតិយោបល់