កាលពីម្សិលមិញ ក្រុមការពារជើងឯក បឹងកេត បានយកឈ្នះ អគ្គស្នងការដ្ឋាននរគបាល់ជាតិ ហៅកាត់ប៉ូលីស ដោយលទ្ធផល ៥ទល់១ ក្នុងជំនួបសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាពហុកីដ្ឋានជាតិ។
៥ គ្រាប់របស់ក្រុមការពារជើងឯក រកបានដោយកីឡាករ ហុង ផេង នៅនាទី២១ ស្របពេលដែលខ្សែប្រយុទ្ធប្រសុីល Maycon រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៦៩ នឹង ៧៣ នៅនាទី ៧៣ ដដែល កីឡាករចំណូលថ្មី Julius រកបានមួយគ្រាប់ នឹងចុងក្រោយកីឡាករប្រជាប្រិយ Gbenga Samuel រកបាននៅនាទី ៨២ ខណៈដែល មួយគ្រាប់របស់ ប៉ូលីស ធ្វើបានសម្រេចដោយកីឡាករកូរ៉េខាងត្បូង No Daeho នៅនាទី ៨៣ ។
ឆ្លងកាត់ ៣ សប្តាហ៍មកនេះ បឹងកេត មិនស្គាល់ចាញ់ មិនស្គាល់ស្មើ ពោលឈ្នះទាំងអស់ កំពុងឈរកំពូលតារាង នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយមាន ៩ ពិន្ទុពេញក្នុងដៃ៕
មតិយោបល់