ព័ត៌មានកីឡា

Atalanta វាយបកតាមស្មើក្រុមជើងខ្លាំង Juventus

ក្រុមម្ចាស់ផ្ទះ Atalanta ពិតជាធ្វើបានយ៉ាងល្អ ដោយអាចវាយបកតាមស្មើមកវិញលើក្រុមជើងខ្លាំងសេះបង្កង់ Juventus នាការប្រកួតយប់មិញនេះ។

នេះគឺជាការបង្ហាញនូវទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្រុម Atalanta ក្នុងការតាមស្មើមកវិញ ក្រោយពីត្រូវបានក្រុម Juventus នាំមុខមុនក្នុងលទ្ធផល ២-០។ Juventus បានចាប់ផ្តើមស៊ុតនាំមុខមុន នៅនៅនាទីទី២១ ដោយកីឡាករ Federico Bernadeschi និងនៅ៣នាទីបន្ទាប់ពោលគឺនៅនាទីទី២៥ ខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតគ្រាប់ទី២ឲ្យក្រុម Juventus នាំមុន ២-០។ យ៉ាងណាវិញ នៅនាទីទី៣១ កីឡាករ Mattia Caldara បានរក១គ្រាប់តាមពីក្រោយឲ្យក្រុម Atalanta វិញ។

ឈានចូលដល់តង់ទី២ ក្រុម Atalanta កាន់តែធ្វើបានយ៉ាងល្អដោយ រកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី៦៧ ដោយកីឡាករ Bryan Cristante ហើយអ្វីដែលជាសំណាងសម្រាប់ក្រុម Atalanta នោះគឺ នៅចុងម៉ោងនាទីទី ៨៤ កីឡាករ Paulo Dybala របស់ក្រុម Juventus ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលជាហេតុធ្វើឲ្យក្រុមទាំង២បញ្ចប់ក្នុងលទ្ធផល ២-២ ។

ដូច្នេះហើយក្រុម Atalanta បានកាត់ពិន្ទុក្រុម Juventus អស់២ពិន្ទុ នៅក្នុងសប្តាហ៍នេះ។

//www.youtube.com/watch?v=nI1fSyF-BuY

មតិយោបល់