ព័ត៌មានកីឡា

Walcott ស៊ុតបាន ២គ្រាប់ឲ្យក្លិបថ្មី

ក្រោយពីបង្ហាញខ្លួនបាន២ ប្រកួតឲ្យក្រុម Everton ខ្សែបម្រើស្លាបអង់គ្លេស Theo Walcott បានបង្ហាញសមត្ថភាពយ៉ាងល្អ ដោយអាចស៊ុតបាន២គ្រាប់​ក្នុង​ការបង្ហាញខ្លួនលើកទី២ ឲ្យក្លិបថ្មីរបស់គេ។

ការចាកចេញពីក្រុមកាំភ្លើងធំ Arsenal ដើម្បីស្វែងរកទ្រនុំថ្មី ដែលផ្តល់ភាពប្រសើរ​ជាងមុនដល់ Theo Walcott ពិតជាមិនខុសបំណងឡើយ ដោយក្រុម Everton បានផ្តល់ឱកាសឲ្យកីឡាករអង់គ្លេសរូបនេះ លេងក្នុងជម្រើស​ ១១នាក់ដំបូង ដែលខុសពី Arsenal ផ្តល់កៅអីបម្រុងដល់កីឡាករល្បឿនលឿនរូបនេះ។ យ៉ាងណាវិញនោះ ក្នុងជំនួបបើកទ្វារទទួលក្រុម Leicester City យប់មិញ Walcott បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ដោយស៊ុតបាន ២គ្រាប់ជួយឲ្យ​ក្រុម Everton យកឈ្នះ Leicester city ក្នុងលទ្ធផល ២-១ ។

តាមរយៈការស៊ុត ២គ្រាប់នេះដែរ បង្ហាញឲ្យឃើញថា Walcott បានចាប់ផ្តើមលេងឡើងជើងវិញហើយ ជាមួយក្លិបថ្មីរបស់គេ ដែលអាចធ្វើឲ្យ​កីឡាករស្លាបរូបនេះ អាចមានឱកាសជាប់ឈ្មោះ លេងក្នុងព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះផងដែរ ប្រសិនបើ ទម្រង់លេងរបស់ Walcott កាន់តែប្រសើរជាងមុននោះ។

https://www.youtube.com/watch?v=EuAJq48mwKo

មតិយោបល់