ព័ត៌មានកីឡា

ជា​ពី​របួស Bale ​២​ប្រកួត រក​បាន​២​គ្រាប់​ជួយ​ក្រុម Real Madrid ​ឈរ​កំពូល​តារាង

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ ក្រោយ​ពី​ជា​ពី​របួស​ដោយ​រក​បាន​គ្រាប់​ទាំង​ពីរ​២​ប្រកួត​ដែល​រូបគេ​ចូល​លេង​ឱ្យ​ក្រុម Real Madrid ​។

Villarreal ​នៅ​យប់មិញ​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន  ដោយ​អាច​នាំ​មុខ​ក្រុម Real Madrid ​បាន​មុន  ដល់​ទៅ​២-០ ​ឯ​ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម​របស់​លោក Zidane ​បាន​ធ្វើ​ការ​វាយ​បក​បាន​វិញ ​ដោយ​រក​បាន​គ្រាប់​ដំបូង​ពី​កីឡាករ Gareth Bale ​មុន​ពេល Ronaldo ​ថែម​បាន​គ្រាប់​ស្មើ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី។ ចុង​ក្រោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Morata ​ជា​អ្នក​រក​បាន​១​គ្រាប់​​យក​៣​ពិន្ទុ​ឱ្យ​ក្រុម Real ​បន្ដ​ឈរ​កំពូល​តារាង​តែ​ម្ដង។

នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កីឡាករ Gareth Bale ​ព្រោះ​រូបគេ​បាន​ខកខាន​មិន​បាន​ចូល​លេង​ជា​ច្រើន​ប្រកួត​មក​ហើយ ដោយសារ​តែ​មាន​របួស។ ខណ:​ដែល​ការ​ចូល​លេង​វិញ​នេះ ​២​ប្រកួត​រក​បាន​២​គ្រាប់​ជួយ​ក្រុម Real Madrid ​បន្ដ​ក្ដី​សង្ឃឹម​លើក​ពាន La Liga ​នៅ​រដូវកាល​នេះ​តែ​ម្ដង៕

មតិយោបល់