កីឡាករកូនកាត់ខ្មែរបារាំង ធារី ចន្ថាប៊ីន សង្ឃឹមរកគ្រាប់បាល់ជ័យជម្នះលើវៀតណាមក្នុងវគ្គជម្រុះ AFC Asian Cup នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។
មុនពេលទៅកាន់ទីក្រុងហាណូយកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌូនេស៊ីនៅថ្ងៃទី ០៤ ខែតុលា សម្រាប់ត្រៀមលក្ខណៈតទល់ជាមួយវៀតណាម។ កីឡាករដែលកំពុងលេងនៅក្លិប អគ្គិសនីកម្ពុជា បានលើកឡើងថា៖ «ការប្រកួតជាមួយ ឥណ្ឌូនេស៊ី គឺជាគោលដៅសម្រាប់ត្រៀមខ្លួន នៅក្នុងជំនួបជាមួយ វៀតណាម»។ ក្រុមកីឡាករកម្ពុជាបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញថ្ងៃទី០២ ខែតុលាឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការប្រកួតមិត្តភាព ត្រៀមប្រកួតជាមួយវៀតណាម ក្នុងវគ្គជម្រុះ AFC Asian Cup។
គួរំលឹកលើងវិញថា កាលពីថ្ងៃទី០៥ ខែកញ្ញា កម្ពុជា បានបរាជ័យក្រោមថ្វីជើង វៀតណាម ដោយលទ្ធផល ១ទល់២ នាពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខបី ក្នុងពូល C ដោយមាន ៣ ពិន្ទុ៕
មតិយោបល់