ភាគច្រើនជំងឺគ្រុនផ្តាសាយកើតមានឡើងនៅក្នុងរដូវរងា ហើយមិនប្រកាន់មនុស្សប្រុស ស្រី ចាស់ ឬក្មេងឡើយ។ ជាទូទៅអ្នកដែលកើតជំងឺនេះមានរោគសញ្ញាដូចជា ឈឺបំពងក ក្តៅខ្លួន ឈឺសន្លាក់ អស់កម្លាំង ក្អក កណ្តាស់ តឹងច្រមុះ… ជាដើម។
ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ ឲ្យឆាប់ជា អ្នកត្រូវប្តូររបៀបរស់នៅឲ្យមានអនាម័យ និងព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗដូចជា កាបូអ៊ីដ្រាត សារធាតុរ៉ែ និងវីតាមីន។ ជាពិសេសការទទួលទាន ផ្តាខាត់ណាពណ៌ខៀវ ព្រោះវាមានសមត្ថភាពអាចការពារ និងព្យាបាលជំងឺគ្រុនផ្តាសាយក្នុងរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។
បើយោងតាមការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងនៅចក្រភពអង់គ្លេស បានរកឃើញថា ការទទួលទានផ្តាខាត់ណាពណ៌ខៀវ អាចជួយកាត់បន្ថយជំងឺគ្រុនផ្តាសាយក្នុងរយៈពេលប្រហែលជា៣ថ្ងៃ។ ផ្តាខាត់ណាពណ៌ខៀវ មានផ្ទុកវីតាមីន K ហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំឲ្យរឹងមាំឡើងវិញ ដើម្បីទប់ទល់ជាមួយនឹងជំងឺផ្សេងៗ។
ការទទួលទានផ្តាខាត់ណាពណ៌ខៀវ ជារៀងរាល់ថ្ងៃ មិនត្រឹមតែអាចជួយព្យាបាលជំងឺគ្រុនផ្តាសាយ តែមួយមុខនោះទេ វាថែមទាំងផ្តល់សារធាតុសំខាន់ៗជាច្រើនដែលរាងកាយត្រូវការចាំបាច់ផងដែរ៕
ប្រភព៖ boldsky
មតិយោបល់