ខ្សែប្រយុទ្ធ Lukas Podolski បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ដោយការប្រកួតប៉ះជាមួយអង់គ្លេសកាលពីយប់មិ្នេះនេះ ជាប្រកួតចុងក្រោយរបស់ខ្លួនក៏ដូចជាដើម្បីលាដល់អ្នកគាំទ្រទាំងអស់គ្នាដែរ។
ការប្រកួតឈ្នះក្រុមអង់គ្លេស ១-០ ហើយខ្លួនជាអ្នករកគ្រាប់បាល់បានថែមទៀតនោះ បានធ្វើឱ្យការលាគ្នារបស់ Lukas កាន់តែអស្ចារ្យថែមទៀត ត្បិតអីរូបគេជាកីឡាករម្នាក់ជួយក្រុមជម្រើសជាតិបានច្រើនណាស់ដែរ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ គិតថាពេលវេលារបស់ខ្លួនជាមួយក្រុមអាល្លឺម៉ង់គឺដូចជាខ្សែភាពយន្ដដ៏អស្ចារ្យមួយ ហើយវាក៏បានដល់ទីបញ្ចប់មួយដែលអ្នកគ្រប់គ្នាចង់បានផងដែរ។
កីឡាករជួយអាល្លឺម៉ង់លើកពាន FIFA World Cup ឆ្នាំ២០១៤កន្លងទៅបាននិយាយដូច្នេះថា៖ “ខ្ញុំដឹងថាខ្ញុំបានចាកចេញពីកន្លែងដែលព្រះជាម្ចាស់បានផ្ដល់ឱ្យ ហើយខ្ញុំអាចនឹងនឹករលឹកវាជានិច្ច។ ខ្ញុំពិតជាមានមោទនភាពខ្លាំងបំផុតក្នុងរយៈពេល១៣ឆ្នាំមកនេះ។ សំឡេងអ្នកគាំទ្រពិតជាធ្វើឱ្យខ្ញុំ នឹកខ្លាំងណាស់ ហើយនេះគឺជាម្ចាស់មួយទៀតដែលមានសមាជិកច្រើនរស់នៅ”។
Lukas Podolski បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បាន១៣០ដង និងរកគ្រាប់បាល់បាន៤៩គ្រាប់ ថែមទាំងលើកពាន World Cup បាន១ដងផងដែរ។ កីឡាកររូបនេះបច្ចុប្បន្នកំពុងលេងឱ្យក្រុម Galatasaray ក្រោយចាកចេញពីក្រុម Arsenal នៅឆ្នាំ២០១៥៕
មតិយោបល់