ព័ត៌មានកីឡា

មិត្តភាព៖ ភ្នំពេញក្រោន ទទួលស្វាគមន៍ វេស្ទើនភ្នំពេញ

ក្រុមជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាល ភ្នំពេញក្រោន បានណាត់ក្រុមដែលនៅលីគកំពូលដូចគ្នា វេស្ទើនភ្នំពេញ មកធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ នៅវេលាម៉ោង ៤:០០នាទីរសៀលនេះ នាកីឡដ្ឋាន RSN។

ដោយសារតែលីគកំពូលកម្ពុជាសម្រាក ខណ:ដែលកីឡាករមួយចំនួនត្រូវប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅប្រកួតនឹង វៀតណាម នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម ក្នុងវគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup UAE 2019។

សូមបន្ថែមផងដែរថា នៅក្នុងជំនួបមិត្តភាពរវាង ភ្នំពេញក្រោន ជាមួយ វេស្ទើនភ្នំពេញ នេះមិនមានលក់សំបុត្រទេ ដូច្នេះអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ខណ:ក្រុមការងារ Post Sport ក៏ធ្វើការផ្សាយផ្ទាល់ផងដែរ៕

មតិយោបល់