អ្នកចាំទីរបស់ក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ជិតអាចចូលរួមប្រកួតវិញហើយ បន្ទាប់ពីរងរបួសកប់សរសៃជើងកាលពីរជំនួប ក្នុងសប្តាហ៍ទី ៦ ប៉ះជាមួយ ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់លីគកំពូលកម្ពុជារដូលកាល ២០១៧ ជើងទី១ ។
អតីតអ្នកចាំទីជម្រើសជាតិរូបនេះ បាននិយាយថា៖ « បន្ទាប់ពីប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង រួចមក ចេះតែឈឺពេលទៅជួបជាមួយគ្រូពេទ្យបានប្រាប់ថា ជើងនេះកប់សរសៃមិនអាចប្រឹងបានទេ មកទល់ពេលនេះប្រហែលជាមួយខែទៀត និងអាចចូលប្រកួតវិញបានហើយ »៕ កីឡាកររូបនេះបានបន្ថែមទៀតថា ពេលចូលប្រកួតវិញនិងខំប្រឹងប្រែងដើម្បីក្រុម ហើយអាចបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិវិញ។
គិតត្រឹមសប្តាហ៍ទី ១១ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅចំណាត់ថា្នក់លេខ ៧ មាន ១១ ប្រកួត ឈ្នះ ៤ ស្មើ ៣ និងចាញ់ ៤ មាន ១៥ ពិន្ទុក្នុងដៃ៕


មតិយោបល់