ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ នៅមិនទាន់សុវត្ថិភាព ក្នុងការឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី នៅឡើយទេ ដោយត្រូវរង់ចាំការប្រកួតចុងក្រោយ ជាមួយស្វ៊ីស ។
ថ្វីបើយប់មិញនេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានតាមទៅយក ៣ពិន្ទុពីផ្ទះរបស់ក្រុម អង់ដូរ៉ាក៍ដោយ តែក្រុមមួយនេះ មិនទាន់កក់កៅអីសុវត្តិភាពនៅឡើយទេ ដោយត្រូវរង់ចាំប្រកួតក្រោយជាមួយក្រុមកំពូលតារាងស្វ៊ីសសិន។ ព័រទុយហ្គាល់ បានយកឈ្នះអង់ដូរ៉ា ២-០ ដែលរកបានដោយ Cristiano Ronaldo នៅនាទីទី៦៣ និង Andre Silva នៅនាទីទី ៨៦ ខណៈក្រុមស្វ៊ីស បានលុតយ៉ាងចាស់ដៃលើក្រុមហុងការី ក្នុងលទ្ធផល ៥-២ ដូចគ្នាផងដែរ។ តាមរយៈលទ្ធផលយ៉ាងប្រសើរ ដូចគ្នានេះ បានធ្វើឲ្យក្រុម ព័រទុយហ្គាល់ នៅតែបន្តតាមពីក្រោយ ៣ពិន្ទុជាមួយក្រុមស្វ៊ីសដដែល ដែលការប្រកួតក្រោយនេះ នឹងក្លាយជាការប្រកួតកាត់សេចក្តីរវាងក្រុមទាំង២ ថាតើក្រុមមួយណាឡើងដោយស្វ័យប្រវត្តិ និងក្រុមមួួយណា ត្រូវបន្តលេង Play Off ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានគ្រាប់បាល់ស៊ុតច្រើនជាងក្រុមស្វ៊ីស ក៍ប៉ុន្តែកាលពីជើងទី១ ស្វ៊ីសបានឈ្នះ ព័រទុយហ្គាល់ ២-០ ដោយហេតុនេះហើយ ការបរកួតស៊ីសាច់ហុតឈាមគ្នាចុងក្រោយនេះ ព័រទុយហ្គាល់ត្រូវឈ្នះ យ៉ាងតិចណាស់ក៍២គ្រាប់ដែរ ដើម្បីបន្តក្តីសង្ឃឹមឡើងទៅកាន់វគ្គចែកពូល World Cup ឆ្នាំក្រោយ ដោយស្វ័យប្រវត្តិ មិនចាំបាច់លេង Play Off ឡើយ។ ក៍ប៉ុន្តែ នេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់ ព័រទុយហ្គាល់ ព្រោះថា ស្វ៊ីសមិនមែនជាក្រុមអន់ឡើយ ដែលអាចធ្វើឲ្យ ព័រទុយហ្គាល់កាឡុកបានតាមចិត្តឡើយ។
https://www.youtube.com/watch?v=aBFN4euiuxw
មតិយោបល់