ភ្នំពេញៈ នារីស្រស់ស្អាតវ័យក្មេវម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿង មកប៉ះជាមួយម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយមិនឈប់ចុះមើលនោះទេ បែរជាព្យាយាមបើករត់គេចខ្លួនទៅវិញ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ទល់មុខនិងបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប លុចស៊ីស ពណ៌ខ្មៅ៥៧០មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF 6656 បើកបរដោយនារីវ័យក្មេងស្រស់សោភាម្នាក់ និងមានអ្នករួមដំណើរក្នុងឡានជាមួយផង បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់មានម៉ូតូមួយគ្រឿងស៊េរី ហុងដាឌ្រីម ឆ្នាំ២០១៦ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FS 3727 បើកបរដោយកេ្មងប្រុសម្នាក់ ឈ្មោះ ស្រួស រ៉ា អាយុ១៤ឆ្នាំ រស់នៅ ភូមិ ព្រៃត្បែង សង្កាត់ អាឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាគោលដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាគ្នាជាមួយភាគីផ្សេងទៀត រួចក៏ជ្រុលទៅប៉ះជាមួយរថយន្តខាងលើតែម្តង ទើបបណ្តាលឲ្យដួលបោកខ្លួ ទៅនិងផ្លូវរងរបួសយ៉ាងដំណំ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ រីឯរថយន្តក្រោយកើតហេតុ បានព្យាយាមបើកររថយន្តរត់គេចទៅវិញ តែមិនបានសម្រេច ដោយត្រូវបានកងកម្លាំងជិះល្បាតតាមផ្លូវ ធ្វើការឃាត់រថយន្តស៊េរីទំនើបខាងលើបាន នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្បែរនិងរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ។
ក្រោយពីការឃាត់រថយន្តខាងលើនេះបានហើយ អ្នកបើកបររថយន្តមិនព្រមចុះពីលើរថយន្តនោះទេ គឺនៅអង្គុយក្នុងរថយន្តនោះរហូត គឺមិនព្រមចុះមកនិយាយ ជាមួយសម្ថិតកិច្ចឡើយ ដូចជាមិនឲ្យតម្លៃដល់សម្ថិតកិច្ច ឬក៏អាចថាបាន ថា សមត្ថកិច្ចដែលខំធ្វើរកាបម្រើរប្រជាពលរដ្ឋនោះគ្មានតម្លៃសោះ។
បន្ទាប់ពីការឃាត់រថយន្ត និងអ្នកបើករថយន្តខាងលើយ៉ាងយូរ ទើបឃើញមានរថយន្តស៊េរីទំនើប២គ្រឿងទៀត សុទ្ធតែសេរីទំនើបដូចគ្នា បាននាំគ្នាទៅដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ តែនៅតែមិនត្រូវគ្នាដោយសារជនរងគ្រោះ នៅឯមន្ទីរពេទ្យឯនោះ ទើបសមត្ថកិច្ចបញ្ជូនរឿងនេះ ទៅខាងជំនាញចរាចរណ៍ខណ្ឌ ដើម្បីដោះស្រាយបន្ត៕
https://youtu.be/gIdwn7KUFkM
មតិយោបល់