ព័ត៌មានកីឡា

Salah បដិសេធមិនមក Real Madrid

បន្ទាប់ពីមានការលេចធ្លាយពត៌មាន ជាច្រើនកន្លងមកទាក់​ទងនឹងការចាប់អារម្មណ៍របស់ក្រុម Real Madrid ចំពោះការនាំយក Mohamed Salah ទៅកាន់ Bernabeu នៅរដូវកាលក្រោយនោះ បានធ្វើឲ្យខ្សែប្រយុទ្ធស្លាបអេហ្ស៊ីបរូបនេះ ចេញមុខមកបកស្រាយ ទាក់ទងនឹងបញ្ហានេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Mohamed Salah ហាក់មិនមានបំណងចង់ផ្លាស់មកកាន់ក្រុមអធិរាជស​ Real Madrid ឡើយ។ ថ្វីបើកន្លងមកនេះ មិនថាប្រភពពត៌មានក្រៅស្រុក និងនៅក្នុងប្រទេសអេហ្ស៊ីប​ផ្ទាល់ទេ សុទ្ធសឹងតែបង្ហាញនូវភាពវិជ្ជមាន ដែល Salah នឹងផ្លាស់ទៅកាន់ Real Madrid ។

យ៉ាងណាវិញនោះ សាមីខ្លួនផ្ទាល់ បានចេញមុខមកបដិសេធ រឿងផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញមួយនេះ ដោយ Salah បានឲ្យដឹងថា រូបគេនៅពេលនេះ គឺជាកីឡាកររបស់ Liverpool រូបេកំពុងតែផ្តោតអារម្មណ៍ជាមួយក្លិប ដោយមិនមានបំណងចង់គិតពីរឿងផ្សេងឡើយ។

ចំពោះ ពត៌មាននៃការចាប់អារម្មណ៍ ពីសំណាក់ក្រុម Real Madrid នេះដែរ Salah ហាក់ដូចជាមិនទាន់ចាប់អារម្មណ៍​ឡើយ ដោយរូបគេអះអាងថា ការផ្លាស់ទៅកាន់ Real Madrid ឬមិនផ្លាស់ទៅ គឺជារឿងនៅពេលក្រោយ ខណ:ពេលនេះ ជារឿងផ្សេង ដែល Salah ត្រូវជួយក្លិប​ហង្សក្រហម Liverpool សិន។

គួរបញ្ជាក់ផងដែរថា Mohamed Salah កំពុងតែប្រជែងស្បែកជើងមាស ជាមួយ Harry Kane ដោយចាញ់គ្រាប់បាល់ត្រឹមតែមួយ​គ្រាប់ប៉ុណ្ណោះ។

មតិយោបល់