ថ្មីនេះ កីឡាករមួយចំនួនរបស់ក្រុមកាំភ្លើងធំ Arsenal បានលេចធ្លាយនូវពត៌មានជាច្រើន នៃការចាកចេញពីក្លិបរួមមាន Alexis Sanchez, Metzu Ozil និង Theo Welcott ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ថ្វីបើកំពុងមានវិបត្តិកីឡាករចង់ចាកចេញមួយចំនួន តែលោក Arsene Wenger បានសម្លឹងឃើញកីឡាករមួយរូបវិញហើយ។ កីឡាករដ៍ឆ្នើមដែល Arsenal សម្លឹងឃើញនោះ គឺកីឡាករវ័យក្មេងបារាំង Anthony Martial របស់ក្រុមបីសាចក្រហម Manchester United ។ តាមរយៈការសម្លឹងឃើញនេះ ក្រុមកាំភ្លើងធំ Arsenal មានបំណងចង់នាំយកកីឡាកររូបនេះឲ្យបាន នៅទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
យ៉ាងណាវិញ សម្រាប់ក្រុមបីសាចក្រហម Manchester United វិញ ហាក់ដូចជាមិនចង់បាត់បង់កីឡាករវ័យក្មេងបារាំងរូបនេះឡើយ បើទោះបីជាការលេង នៅ Pemier League Martial មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូង ក៍ប៉ុន្តែ នៅ Champion League វិញ កីឡាកររូបនេះ ភាគច្រើនលេងក្នុងជម្រើស ១១នាក់ដំបូង របស់ Man Utd ។ ម្យ៉ាងវិញទៀតនោះ Martial កំពុងតែលេងបានយ៉ាងល្អ ឲ្យ Man Utd ដែលអាចផ្លាស់ប្តូរគ្នាបានជាមួយនឹង តារាវ័យក្មេងអង់គ្លេស Marcus Rashford ខណៈអ្នកណាអវត្តមានម្នាក់នោះ។
ដូច្នេះហើយ សម្រាប់ Arsenal ដែលចង់ទិញ Anthony Martial នៅទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខនេះ គឺមិនងាយស្រួលឡើយ ដែល Arsenal អាចយក Martial ពី Man Utd បាននោះ ព្រោះថា លោក Jose Mourinho គ្មានបំណងលក់កីឡាកររូបនេះឡើយ។



មតិយោបល់