ក្លិបបាល់ទាត់ វិសាខា ដែលទើបឡើងមកលីគកំពូលនារដូវកាលថ្មី ២០១៨នេះ បានរៀបចំប្រកួតមិត្តភាពជាមួយក្លិបចំនួន ២ នៅប្រទេសថៃ នៃក្របខ័ណ្ឌ Thai League 2 ដែលចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ នឹងបានចេញដំណើរទៅនូវថ្ងៃនេះ។
យោងតាមសម្តីរបស់លោក ហុក សុជវ័ន្ត ដែលជាគ្រូបង្វឹកក្លិប វិសាខា បាននិយាយថា៖ «យើងនឹងធ្វើដំណើរទៅថ្ងៃនេះ ហើយឈប់សម្រាកនូវ កោះកុង មួយយប់ ថ្ងៃទី២៧ បន្តដំណើរទៅកាន់ ខេត្តត្រាត ហើយថ្ងៃទី២៨ ប្រកួតជាមួយ Trat Fc ថ្ងៃទី៣១ ប្រកួតជាមួយ Trat FC ម្តងទៀត នឹងប្រកួតជាមួយ Chanthaburi FC នៅថ្ងៃទី០៣ ខែកុម្ភៈ បានយើងវិលត្រលប់មកវិញ ស្នាក់នូវកោះកុង មួយយប់ ទាល់តែថ្ងៃទី០៦ បានមកដល់ភ្នំពេញវិញ»។
សូមបញ្ជាក់ថា ក្លិបវិសាខា ដែលត្រូវទៅប្រកួតមិត្តភាពកម្តៅសាច់ដុំ សម្រាប់ត្រៀមខ្លួនលីគកំពូលកម្ពុជា ចាប់ផ្តើមនាដើមខែមិនា មាន Trat FC នឹង Chanthaburi FC ដែលសុទ្ធតែកំពុងប្រកបអាជីពនូវ Thai League 2 ៕
មតិយោបល់