ព័ត៌មានកីឡា

Vertonghen រីករាយដោយបានលេងជាមួយ កំពូល​ខ្សែ​ប្រយុទ្ធឆ្នើម ២រូប

ខ្សែការពារអន្តរជាតិប៊ែលហ្ស៊ិក Jan Vertonghen ត្រូវបានទម្លាយតាមរយ: The Sun ថា កីឡាកររូបនេះ ពិតជាមានការរីករាយយ៉ាងខ្លាំង ដោយបានលេងក្នុងនាម​ជាមិត្តរួមក្រុម ជាមួយកីឡាករ Romelu Lukaku និង កីឡាករ Harry Kane ។

តាមរយ: ការចុះផ្សាយរបស់ The Sun ខ្សែការពាររបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Jan Vertonghen ពិតជាមានមោទនភាព ចំពោះការលេងជាមួយ​ខ្សែប្រយុទ្ធលំដាប់ពិភពលោក ២រូបដលកំពុងតែមានប្រជា​ប្រិយភាពយ៉ាងខ្លាំង។ ក្នុងនោះដែរ Jan Vertonghen បានសរសើរដល់សមត្ថភាព របស់មិត្តរួមជាតិខ្លួន Romelu Lukaku ថា កីឡាករស្បែកខ្មៅរូបនេះ គឺជាកីឡាករដែលពោរពេញ ទៅដោយថាមពល និងពូកែក្នុងការរកគ្រាប់បាល់យ៉ាងខ្លាំង។ បន្ថែមលើនេះ Lukaku កំពុងតែសាងប្រជាប្រិយភាព នៅបីសាចក្រហម Manchester United ក្នុងនាមជាកីឡាករ ដែលកំពុង​មានគ្រាប់បាល់នាំមុខគេ នៅ Premier League និងបានជួយប៊ែលហ្ស៊ិក ឲ្យឡើងស្វ័យប្រវត្តិ ទៅកាន់វគ្គចែក​ពូល World Cup ២០១៨ ផងដែរ។

យ៉ាងណាវិញ Vertonghen ក៍បានសរសើរដល់ Harry Kane ដែលជា​មិត្តរួមក្រុម នៅ Tottenham ពីសមត្ថភាព មិនខុសគ្នា ពី Lukaku ឡើយ។ ជាការពិតណាស់ Harry Kane កំពុងតែវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធកំពូលមួយរូប ដោយជាកីឡាករទទួលបានស្បែកជើងមាស ២រដូវកាលនៅ Premier League ហើយរដូវកាលនេះ Kane កំពុងតែបន្តស៊ុតបានច្រើនគ្រាប់ បន្តទៀត ដោយរួមទាំងជួយ អង់គ្លេស ឲ្យឡើងវគ្គចែកពូល World Cup ២០១៨ ផងដែរ។ ជាងនេះទៅទៀត Harry Kane កំពុងតែឈរកំពូលតារាង កីឡាករទាត់បានច្រើនជាងគេ នៅ Champion League ក្នុងការបង្ហាញខ្លួនបាន ២ប្រកួតកន្លងមកនេះ ដោយស៊ុត​បាន ៥គ្រាប់ហើយ។

ហេតុនេះហើយ ខ្សែការពារ Jan Vertonghen ពិតជាសប្បាយចិត្តក្នុងការរួមការងារក្រុម​ជាមួយកំពូលខ្សែប្រយុទ្ធ Romelu Lukaku និង Harry Kane ខ្លាំងណាស់ ព្រោះថាកីឡាករទាំង២ មាចំណុចល្អដូចគ្នា ហើយសុទ្ធសឹងជាកីឡាករ ដែលក្លិប​មិនអាចខ្វះបានផងដែរ។

មតិយោបល់