ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានក្លាយជាម្ចាស់ស្បែកជើងមាស ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ាន អាយុក្រោម ១៥ឆ្នាំ (AFF U-15 Championship 2017) ខណៈដែលរកបាន ៥គ្រាប់ ទោះបីជាធ្លាក់នៅវគ្គចែកពូលក៏ដោយ។
ក្រុមជើងឯកក្នុងពានរង្វាន់ AFF U-15 Championship 2017 បានទៅក្រុមជម្រើសវៀតណាមអាយុក្រោម ១៥ឆ្នាំ បន្ទាប់ពីបានយកឈ្នះលើ ក្រុមជម្រើសថៃអាយុក្រោម ១៥ឆ្នាំ ដោយបាល់ ១១ម៉ែត្រ កាត់សេចក្តី ៤ទល់២ ខណៈដែលប្រកួត ៩០នាទី បានត្រឹមស្មើគ្នា ០ទល់០ ៕
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់នាក់ទាត់បាល់បញ្ចូលទីច្រើនជាងគេ ចំនួន ១១ នាក់៖
១/ កីឡាករ សៀង ចន្ធា រកបាន ៥គ្រាប់ (កម្ពុជា)
២/ កីឡាករ Chony Wenpaserth រកបាន ៤គ្រាប់ (ឡាវ)
៣/ កីឡាករ Suphanat Mueanta រកបាន ៤គ្រាប់ (ថៃ)
៤/ កីឡាករ Noah Botic រកបាន ៣គ្រាប់ (អូស្ត្រាលី)
៥/ កីឡាករ Birkan Kirdar រកបាន ៣គ្រាប់ (អូស្ត្រាលី)
៦/ កីឡាករ Jaiden Kucharski រកបាន ៣គ្រាប់ (អូស្ត្រាលី)
៧/ កីឡាករ Amiruddin Kahfi រកបាន ៣គ្រាប់ (ឥណ្ឌូនេស៊ី)
៨/ កីឡាករ Nguyễn Bá Dương រកបាន ៣គ្រាប់ (វៀតណាម)
៩/ កីឡាករ La Min Htwe រកបាន ៣គ្រាប់ (មីយ៉ាន់ម៉ា)
១០/ កីឡាករ Muhammad Amirul Ashrafiq Hanifah រកបាន ៣គ្រាប់ (ម៉ាឡេស៊ី)
១១/ កីឡាករ Muhammad Amirul Azzim Mohd Ruzki រកបាន ៣គ្រាប់ (ម៉ាឡេស៊ី)
មតិយោបល់