លោក Nguyen Quoc Tuan គ្រូបង្វឹកក្រុម Hoang Anh Gia Lai (HAGL) បានសម្រេចចិត្តចុះចេញពីតំណែងក្រោយពីក្រុមរបស់លោកបានរងបរាជ័យ ២-០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Song Lam Nghe An កាលពីថ្ងៃសៅរ៍។
បើតាមសម្តីរបស់លោក Tuan នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ «ពីរឆ្នាំមកហើយដែលធ្វើការឱ្យក្រុម HAGL គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើការយ៉ាងសកម្មដើម្បីកសាងក្រុមការងារដែលមានភាពល្អប្រសើរឡើងដោយមានការគាំទ្រពីនាយកប្រតិបត្តិនិងមិត្តរួមការងារ។ “ទោះជាយ៉ាងណាក៏ដោយក្រុមការងារមិនបានសម្រេចលទ្ធផលដែលចង់បានក្នុងរយៈបួនប្រកួតកន្លងមក ហើយខ្ញុំទទួលខុសត្រូវចំពោះការបរាជ័យទាំងនេះ។ ខ្ញុំបានសំរេចចិត្តចាកចេញពីតំណែងគ្រូបង្វឹក។ ខ្ញុំសង្ឃឹមថាក្រុមនេះនឹងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការប្រកួតបន្ទាប់»។
បន្ទាប់ពីការលាលែងរបស់លោក Tuan ក្រុមប្រឹក្សាភិបាលរបស់ក្លិប HAGL បានតែងតាំងលោក Duong Minh Ninh ដែលកំពុងធ្វើការនៅ HAGL JMG Academy (ឈុតតូច) ជាអ្នកមើលការខុសត្រូវក្រុមវិញម្តង៕
Nguyen Quoc Tuan Duong Minh Ninh
មតិយោបល់