ព័ត៌មានអន្តរជាតិ

លោក Duterte ប្រកាសជ័យជម្នះក្នុងការរំដោះទីក្រុងពីពួកឧទ្ទាមបានទាំងស្រុង

ហ្វីលីពីន: ប្រធានាធិបតីលោក Rodrigo Duterte នៅថ្ងៃអង្គារនេះ បានប្រកាសថា ទីក្រុងម៉ារ៉ាវីត្រូវបានរំដោះទាំងស្រុងពីក្រុមភេរវករ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយ:ពេល ៥ ខែ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធដែលស្មោះត្រង់ជាមួយរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

សេចក្ដីប្រកាសរបស់លោក Duterte បានធ្វើទ្បើងនៅក្នុងសុន្ទរកថាមួយ ទៅកាន់កងទ័ពនៅទីក្រុងម៉ាវីវី ដែលជាកន្លែងពួកគេបានប៉ះទង្គិចគ្នា ជាមួយក្រុមសកម្មប្រយុទ្ធ ដោយបានសម្លាប់មនុស្សជាង ១,០០០ នាក់ និងជម្លៀសប្រជាជនចំនួន ៤០០,០០០ នាក់។

សូមជំរាបថា ខណ:ដែលលោក Duterte ប្រកាសជោគជ័យទាំងស្រុង ក្នុងសង្គ្រាមដណ្តើមទីក្រុងម៉ារ៉ាវីពីពួកភេរវករនោះ ប្រភពពីយោធា បានបញ្ជាក់ផងដែរថា សង្គ្រាមនឹងនៅតែបន្តទៅទៀត ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធចំនួន ៣០ នាក់ ដែលនៅសេសសល់ក្នុងទីក្រុង » ៕

មតិយោបល់