ប្រហោងរន្ធញើសធំៗ ងាយនឹងបង្កឲ្យមានការកកស្ទះរន្ធញើស ដោយសារតែភាពកខ្វក់នៃធូលីដី កោសិកាស្បែកចាស់ៗ និងពពួកមេរោគផ្សិតផ្សេងៗ។ កត្តាទាំងនេះហើយ ដែលអ្នកកើតមានបញ្ហាមុន មុនក្បាលខ្មៅ និងស្នាមអុជខ្មៅៗជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាប្រហោងរន្ធញើសធំៗអាចបង្រួមឲ្យតូចវិញបាន ដោយប្រើប្រាស់ប្រេងដូង និងក្រូចឆ្មារ។ ធាតុផ្សំទាំងពីរមុននេះមានសមត្ថភាពជួយផ្តល់សំណើម កាត់បន្ថយរន្ធញើសធំៗ ប្រឆាំងនឹងការរលាក និងបាក់តេរី ដែលបង្ករោគនៅលើស្បែក។
ធាតុផ្សំ៖
- ប្រេងដូង ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.លាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ឌៗជាមុនសិន។
២.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយសាច់មួយ។
៣.យកល្បាយនេះមកលាបនៅលើផ្ទៃមុខ ហើយម៉ាស្សារាងជារង្វង់ ៥ទៅ១០នាទី។
៤.បន្ទាប់មកលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗម្តងទៀត។
៥.មួយមួយសប្តាហ៍អនុវត្តយ៉ាងហោចណាស់ ៣ទៅ៤ដង ដើម្បីឆាប់ទទួលបានផល។
ចំណាំ៖ មុននឹងអនុវត្តនៅលើផ្ទៃមុខ សូមសាកល្បងនៅលើដៃរបស់អ្នកបន្តិចសិន ព្រោះស្បែកមនុស្សមួយចំនួនមានប្រតិកម្មជាមួយនឹងទឹកក្រូចឆ្មារ៕
មតិយោបល់