ព័ត៌មានកីឡា

Stan Kroenke មិនលក់ក្លិប Arsenal និងដកតំណែងលោក Arsene Wenger ឡើយ

ម្ចាស់ក្លិប Arsenal លោក Stan Kroenke បានឲ្យដឹងថា Arsenal មិនមែនជាកន្លែងសម្រាប់លោក រកលុយឡើយ លោកត្រូវការតែការឈ្នះពានប៉ុណ្ណោះ ដែលក្នុងនោះដែរ សេដ្ឋីរូបនេះ មិនលក់ក្លិបឡើយ ដោយបន្តទៅដល់កូនចៅជំ​នាន់ក្រោយរបស់លោក​ បន្តទៀត។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា មិនត្រឹមតែលោក មិនព្រមលក់ក្លិប Arsenal ទៅឲ្យសេដ្ឋីអាហ្វ្រិកឡើយ លោក Stan Kroenke ថែម​ទាំងមិនដកតំណែង របស់លោក Arsene Wenger ក្នុងនាមជាអ្នកចាត់ការក្លិប ផងដែរ។ បើតាមប្រភពដដែលបានឲ្យដឹងថា លោក Stan នឹងរក្សា​ក្លិបកាំភ្លើងធំ Arsenal ដល់កូនចៅជំនាន់ក្រោយរបស់លោក ក្នុងនាមជាម្ចាស់ក្លិប​បន្តទៀត ដោយលោកមិនចង់បាត់បង់ក្លិបបាល់ទាត់នេះ​ឡើយ។ ម្យ៉ងវិញទៀតលោក Stan បានប្រាប់ទៅកាន់អ្នក​គាំទ្រ Arsenal ទាំងអស់ថា លោកមិនមែនយកក្រុម Araenal ធ្វើជាកន្លែងរកលុយ ដើម្បីមានបានឡើយ តែលោកចំណាយលុយដើម្បី ចង់ឲ្យ Arsenal ឈ្នះពានទៅវិញទេ។

ជាងនេះទៅទៀត លោកគិតថា Arsene Wenger ជាអ្នកចាត់ការដ៍ល្អមួយរូប សម្រាប់ក្លិប នាពេលកន្លងមក ហេតុនេះហើយ លោក Stan Kroenke នឹងមិនដកតំណែងអ្នកចាត់ការជនជាតិបារាំង​រូបនេះឡើយ។ បន្ថែមលើនេះ ម្ចាស់ក្លិប Arsenal រូបគេមានជំនឿយ៉ាងមុតមាំថា លោក Arsene Wenger ប្រាកដជាអាចនាំក្រុម Arsenal ឈ្នះពាន ធំៗ ក្នុងពេលឆាប់ៗនេះជាមិនខាន ដូចជា Premier League និង Champion League ថ្វីបើ Arsenal មិនបានលេង​ក្នុងពាន Champion League រដូវកាលនេះក៍ដោយ តែ Europa League ក៍ជាគោលដៅរបស់ក្លិបផងដែរ។

ដូច្នេះ​ហើយ តារយ:សម្តីរបស់លោក Stan Krenke ខាងលើនេះ លោកនឹងមិនលក់ក្លិបកាំភ្លើងធំ Arsenal ទៅឲ្យសេដ្ឋីអាហ្វ្រិកឡើយ ព្រមទាំងរក្សាតំណែងលោក Arsene Wenger ឲ្យដឹកនាំ Arsenal ទៅតាមជំនឿចិត្តរបស់លោកផងដែរ។

មតិយោបល់