បន្ទាប់ពីមានពត៌មានជាច្រើន នាពេលកន្លងមក ដែលចុះផ្សាយឲ្យដឹងនាពេលកន្លងមកថា ក្រុម Real Madrid កំពុងតាមចែរចូវ ខ្សែប្រយុទ្ធ Harry Kane ពីក្រុម Tottenham រួចមក នាពេលនេះ ក្រុមយក្សអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍កីឡាករមួយរូបទៀតហើយ របស់ Spurs ។
បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Real Madrid នឹងមិននាំយក Harry Kane ម្នាក់ឯងនោះឡើយ ក្រុមយក្សអេស្ប៉ាញមួយនេះ នឹងយកទាំង Dele Alli បន្ថែមម្នាក់ទៀត។ ជាក់ស្តែងណាស់ Real Madrid កាន់តែចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធ Dele Alli កាន់តែខ្លាំង ក្នុងជំនួប Champion League កន្លងមក ដោយកីឡាករវ័យក្មេងរូបនេះ ស៊ុត២ គ្រាប់ក្នុងចំណោម ៣គ្រាប់ ដែល Spurs ស៊ុតចូល Real Madrid ។ យ៉ាងណាវិញ Real Madrid ក៍មិនបោះបង់ការចាប់យក Harry Kane ឡើយ ដោយក្រុមអេស្ប៉ាញមួយនេះ ត្រៀមចំណាយលុយមហាសាល ក្នុងការនាំយក Harry Kane និង Dele Alli ទាំង២នាក់តែម្តង ក្នុងពេលឆាប់ៗនេះ ព្រោះថា Real Madrid កំពុងតែលេងធ្លាក់កូដយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។
ម្យ៉ាងវិញទៀតនោះ Real Madrid ក៍ប្រហែលជាលក់ចេញកីឡាករមួយចំនួនផងដែរ ដូចជា Karim Benzema, Gareth Bale និង Caemiro ឬក៍ Mateo Kovacic ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់ក្លិប ក្នុងការទិញយក Kane និង Alli ខណៈតាមការឲ្យដឹងរបស់ Sky Sports ខកីឡាករអង់គ្លេសទាំងពីររូបនេះ អាចតម្រូវឲ្យ Real Madrid ចំណាយជិត ៤០០លានអឺរ៉ូ ( Harry Kane ប្រមាណជា ២៥០លានអឺរ៉ូ និង Dele Alli ជិត ១៥០លានអឺរ៉ូ ) ។
ដូច្នេះហើយ Real Madrid នឹងមិនទុកដល់រដូវក្តៅក្រោយនេះឡើយ ដោយក្រុមយក្សអេស្ប៉ាញមួយនេះ ប្រហែលជាទិញយកកីឡាករឆ្នើមអង់គ្លេស ទាំងពីររូបនេះ នៅខែមករាខាងមុខនេះ ជាក់ជាមិនខាន។



មតិយោបល់