ព័ត៌មានកីឡា

Koke ៖ មិនបាច់ទៅណាឆ្ងាយទេ បើ Real មិនត្រូវការមកនេះមក

មួយរយ:ចុងក្រោយនេះ បញ្ហាអនាគត់របស់ខ្សែបម្រើអេស្ប៉ាញ Isco នៅ Real Madrid កំពុងក្លាយជាប្រធានបទមួយយ៉ាងសំខាន់ ស្របពេលដែល Manchester City បានត្រៀមទឹកប្រាក់រួចរាល់ហើយ ក្នុងការនាំយកកីឡាករ​ឆ្នើមរូបនេះទៅកាន់ Premier League ។

យ៉ាងណាវិញ បើតាមកាសែត Marca ពីប្រទេសអេស្ប៉ាញ ចុះផ្សាយកាលពីល្ងាច​មិញនេះបានឲ្យដឹងថា ខ្សែបម្រើអេស្ប៉ាញ Koke របស់ក្រុម Atletico Madrid បានចេញមុខនិយាយដោយផ្ទាល់ជាមួយ Isco ទាក់ទងនឹងការផ្ទេរនារដូវក្តៅ​ខាង​មុខនេះ។ Koke បាននិយាយថា៖ ប្រសិនបើ Real Madrid មិនត្រូវការ​ Isco ទេ រូបគេអាចផ្លាស់មកកាន់​ Atletico Madrid បាន ដោយមិនចាំបាច់ចាកចេញពី អេស្ប៉ាញ ទៅកាន់ក្របខ័ណ្ឌផ្សេងឡើយ។

កីឡាកររូបនេះដដែល បាននិយាយទៀតថា៖ នៅអេស្ប៉ាញ Isco អាចប្រកបអាជីពបានយ៉ាងល្អ ព្រោះថា រូបគេបានលេងនៅទីនេះ ជាច្រើនឆ្នាំមកហើយ ហើយការចាកចេញទៅកាន់​ប្រទេសផ្សេងមិនប្រាកដថា​ ល្អប្រសើរជាងនេះឡើយ។ ម្យ៉ាងវិញទៀតនោះ Atletico Madrid គឺជាក្រុមកំពូលមួយរបស់អេស្ប៉ាញដែរ ដែលទីនេះ អាចធ្វើឲ្យ​ Isco មានអនាគត់ប្រសើរ មិនចាញ់ Real Madrid ឬក្រុមនៅអង់គ្លេសឡើយ។

ដូច្នេះហើយ ខ្សែបម្រើអេស្ប៉ាញ Koke ស្វាគមន៍ជានិច្ចចំពោះវត្តមានរបស់ Isco មកកាន់ក្រុម Atletico Madrid នៅរដូវកាលក្រោយនេះ ដោយមិនចង់ឲ្យមិត្តរួម​ក្រុមជម្រើសជាតិរូបនេះ ចាកចេញពីអេស្ប៉ាញ មកកាន់អង់គ្លេសឡើយ។

មតិយោបល់