ព័ត៌មានកីឡា

Abramovich គម្រាមតំណែងលោក Conte

ម្ចាស់ក្លិបបាល់ទាត់ តោខៀវ Chelsea លោក Roman Abramovich បានគម្រាមបណ្តេញលោក Antonio Conte ចេញពីតំណែងប្រសិនបើគ្រូបង្វឹកសញ្ជាតិអ៊ីតាលី រូបនេះ មិនអាចកែប្រែស្ថានការណ៍ឲ្យកាន់តែប្រសើរ នៅ Champion League ជាងនេះទេនោះ។

បើតាមការចុះផ្សាយរបស់ប្រភព Marca បានឲ្យដឹងថា លោក Roman Abramovich កំពុងតែមិនសប្បាយចិត្តចំពោះលទ្ធផល នៅ Champion League ឡើយក្រោយពីចាញ់ក្រុម Roma ក្នុងលទ្ធផល ៣-០ ។ យ៉ាងណាវិញ លោក Abramovich បានគម្រាមដកតំណងលោក Conte ប្រសិនបើលោកមិន​អាចដឹកនាំក្រុមតោខៀវ Chelsea ឲ្យឆ្លងផុតវគ្គចែកពូល Champion League ទេនោះ ព្រោះថា ៧ពិន្ទុដែល Chelsea មាននៅពេលនេះ មិនទាន់សុវត្ថិភាពនៅឡើយទេ ដោយត្រូវរង់ចាំអ៊ុតមើល ២ប្រកួតទៀត។ ម្យ៉ាងវិញទៀតនោះ នៅក្នុងពូលជាមួយគ្នានេះ រវាងក្រុម Roma , Chelsea និង Atletico Madrid សុទ្ធសឹងមិនទាន់កក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយឡើយ ជាហេតុធ្វើឲ្យក្រុមទាំង៣ នេះ ត្រូវប្រជែងគ្នាយ៉ាងខ្លាំង។

សម្រាប់លោក Roman Abramovich វិញរដូវកាលនេះ Premier League លោកហាក់ដូចជាមិនសូវចាប់អារម្មណ៍ឡើយ ព្រោះថាតំណែងក្រុមកំពូលតារាងទាំង៤ គិតត្រឹមសប្តាហ៍ទី១០កន្លងមក មានឈ្មោះក្រុមតោខៀវ Chelsea នៅឡើយ។ ក៍ប៉ុន្តែអ្វីដែលជាកង្វល់របស់លោក Abramovich នោះគឺ​ ការលេងក្នុងពានរង្វាន់ Champion League ដែលលោកជឿជាក់ថា Chelsea នឹងធ្វើបានល្អ ព្រមទាំងអាចដណ្តើមយកពាននេះបាន​ផង​ដែរ។ យ៉ាងណាវិញ លទ្ធផលក្នុងវគ្គចែកពូលកន្លងមកនេះ ហាក់មិនទាន់ប្រសើរឡើយ​សម្រាប់លោក Abramivic ព្រោះថាក្រុមបីសាចក្រហម Manchester United, Manchester City និង Tottenham បានកក់កៅអីឡើងវគ្គបន្តអស់ហើយនៅឡើយតែ Chelsea និង Liverpool ។​

ដូច្នេះហើយ លោក Roman Abramovic ចង់ឲ្យលោក Antonio Conte ដឹកនាំ Chelsea ឆ្លងផុតវគ្គចែកពូល ប្រសិនបើមិនអាចឆ្លងផុតទេ​នោះ តំណែងរបស់លោក Conte ប្រហែលជាមានវាសនា ដូចលោក Jose Mourinho ជាក់ជាមិនខាន។

មតិយោបល់