អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Luciano Figueroa ដែលបានព្យួរស្បែកជើងរបស់គាត់ក្លិប Johor Darul Ta’zim (JDT) ពេលនេះនឹងវិលមកវិញនៅរដូវកាលក្រោយ។
ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ ដែលក្លិប JDT តែងតាំងជាឯកអគ្គរាជទូតក្លិបនៅឆ្នាំនេះ ប៉ុន្តែពេលនេះត្រូវបានលោក Martin Perst នាយកគ្រប់គ្រងកីឡាបានឱ្យដឹងថាអតីតខ្សែប្រយុទ្ធ Figueroa នឹងក្លាយជាសមាជិកក្រុមរបស់ក្លិបនៅរដូវកាលក្រោយវិញ។
លោក Martin Perst និយាយថា៖ “ខ្ញុំសូមស្វាគមន៍ការវិលត្រឡប់របស់លោក Figueroa ចូលក្នុងក្រុមរបស់យើងសម្រាប់រដូវកាលឆ្នាំ ២០១៨ ។ គាត់គឺជាវិរៈបុរសរបស់យើងនៅទីនេះ ហើយក៏ជាឯកអគ្គរាជទូតក្លឹបរបស់យើងផងដែរ។ វាជាកិត្តិយសណាស់ដែលមានគាត់នៅទីនេះជាមួយពួកយើង។
“បទពិសោធនិងការខិតខំរបស់គាត់នឹងក្លាយជាមេរៀនសម្រាប់កីឡាករទាំងអស់របស់យើង។ គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើភាពរឹងមាំរបស់គាត់ជាមួយយើងក្នុងរយៈពេលពីរខែចុងក្រោយនេះនិងបន្តធ្វើការយ៉ាងលំបាកនៅក្នុងប្រទេសអាហ្សង់ទីន”។
Figueroa បានចំណាយពេល ២ រដូវកាលជាមួយនឹង JDT របស់ប្រទេសម៉ាឡេស៊ី ដែលឈ្នះពាន Super League ពីរដងនិងពានរង្វាន់ AFC Cup នៅឆ្នាំ ២០១៥ មុនពេលប្រកាសការចូលនិវត្តន៍របស់គេនៅចុងឆ្នាំ ២០១៥ ៕



មតិយោបល់